ថ្មីៗនេះមានរឿងរ៉ាវ មួយដែល ធ្វើឲ្យផ្អើល ពេញបណ្តាញសង្គម ដោយសារតែ មានគណនីហ្វេសប៊ុក ឈ្មោះ Uno Noto បានបង្ហោះវីដេអូ និងរូបថតថា ប្រពន្ធដែលរស់គ្នា ជាមួយគ្នា ២ឆ្នាំរបស់ ខ្លួនបាន ផិតក្បត់ និងបានឆាត ជាមួយបុរស ដទៃ។
ធ្វើឲ្យមានការ ចែកចាយ និងមានការ បញ្ចេញមតិពាស ពេញបណ្តាញសង្គម ហ្វេសប៊ុក ដោយមាន បងប្អូន មួយចំនួនបានសម្តែងមតិថា ខ្លួនជាស្រី មិនគួរឆាត ផិតក្បត់ ប្តីនោះ ទេ។
ក្នុងនោះផងដែលមុននេះបន្តិចស្រ្តីជា ភរិយាមានគណនី ហ្វេសប៊ុកឈ្មោះ Pey New បានធ្វើការ Live វីដេអូ ប្រមាណជា ១ម៉ោង ដើម្បីធ្វើការប កស្រាយរឿងរ៉ាវ ដែលបាន កើតឡើងថា។
នាងនិងស្វាមីនាង មិនទាន់រៀបការ ស្របច្បាប់ (ចុះអេតាសុីវិល) នៅឡើយទេដោយ រស់នៅស្រលាញ់ គ្នារយៈពេល ២ឆ្នាំ ដោយមានការដឹងលឺពី ចាស់ទុំទាំងសងខាង ហើយចំពោះរឿងរ៉ាវដែលនាង
បានឆាតជាមួយប្រុសផ្សង ដោយសារតែតែ ចង់សាកចិត្តស្វាមីរបស់ នាងដែល តែងតែទុកនាង ចោលឲ្យនៅចាំ បើកទ្វារផ្ទះទាល់ៗ ភ្លឺ និងចង់ដឹងថាស្វាមី នាងនៅមាន ចិត្តស្រលាញ់នាងដូចមុន ឬអត់ ដោយនាង មិននឹកស្មានថា រហូតដល់ មានរឿងនេះ កើតឡើង។