តាមរយៈគណនេយ្យហ្វេសបុកឈ្មោះ Smey Yoxic នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ បានឲ្យដឹងបែបនេះថា៖ ប្រុងប្រយ័ត្នមិនមែនរួច1ទេ….តាហានិភ័យចាប់បានឡាំឌួយ40kgមួយក្បាលទៀត ព្រឹកថ្ងៃទី18.10.20 ទីតាំង:ព្រែកកំពឹស ។
គួររំលឹកផងដែរថា កាលពីយប់មិញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០(វេលាម៉ោង ៦ និង៤៥នាទី) សត្វក្រពើមួយក្បាល ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ ត្រូវអាជ្ញារចាប់បាន១ក្បាល និងនៅព្រឹកនេះស្រាប់តែចាប់បានមួយក្បាលទៀត ។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា មានព័ត៌មានផ្សព្វផ្សាយថាមានករណីសត្វក្រពើ បានរួចចេញពីកសិដ្ឋានមួយកន្លែង នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិសខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ង ន់ ធ្ងរ។
លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានថ្លែងប្រាប់អ្នកព័ត៌មានថា ពិតជាមានករណីក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។
ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ