បើយោងតាមគណនីហ្វេសប៊ុក ផេក របស់ លោក ផែង វណ្ណៈ បានបង្ហោះថា៖គ្រូពេទ្យធ្មេញជាម្ចាស់ គណនី ហ្វេសប៊ុក ឈ្មោះ Ratana Ke ចោទថាខ្ញុំផ្សាយព័ត៌មានមិនពិត ។
តេីខ្ញុំផ្សាយមិនពិតត្រង់ចំណុចណា ? ឬមួយមកពីខ្ញុំមិនផ្សាយការពារពេទ្យធ្មេញឃាតក យ៉ាន់ណា លីណា ដែលបុកសម្លាប់កម្មកររោងចក្រ ? សូមអ្នកគ្រូពេទ្យ រកភស្តុតាងដែលខ្ញុំផ្សាយមិនពិតបង្ហាញអោយខ្ញុំដឹងផង ។ សូមអរគុណ !។
គួររំលឹកផងដែរថា៖ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរ សម្នាក់ស្លា ប់ និងម្នាក់ទៀតរបួ សធ្ង ន់ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅវេលាម៉ោង ១៣:៣០នាទីរសៀលថ្ងៃនេះ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុច ផ្លូវ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កា ត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករ ណីគ្រោះថ្នា ក់ ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លា កលេខភ្នំពេញ 2BH-8494 ជាមួយម៉ូតូម៉ាកHonda C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AI-3848 ។
រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ រួចបេីកថយកិ នបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូស្លាប់នៅកន្លែងកេីតហេតុ និង អ្នករួមដំណេីរម៉ូតូ របួ ស ធ្ង ន់ ។
អ្នកបេីកបររថយន្តប ង្កមានឈ្មោះ យ៉ាន់ណា លីណា ភេ ទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃា ត់ខ្លួនបណ្តោះអា សន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កា ត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភាភីម៉ូតូជាជ ន រ ង គ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេ ទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្ម ករសំ ណ ង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លា ប់) និងអ្នករួ មដំណេីរឈ្មោះ ពៅ ម៉ត់ ភេ ទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួ សធ្ង ន់ ) ៕
សូមទស្សនាវីដេអូខាងក្រោមនេះ