បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន ។
ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។
ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសម្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។
កាលពីយប់មិញ នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ ដោយសារមើលឃើញ ការប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់បងៗកងកម្លាំង ដែលបានព្យាយាមក្នុងកិច្ចការដ៏សំខាន់មួយនេះ ក្នុងការជួយសង្រ្គោះ និងជម្លៀស ពលរដ្ឋ មកកាន់ទីទួលមានសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានទៅដល់ទៅនោះ ទំាងយប់ តែម្តង ដើម្បីសួរសុខទុក្ខពួកគាត់ ព្រមទំាងបានជូនថវិកា ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀលផងដែរ ជាការលើកទឹកចិត្តហើយនោះស្រាប់តែយប់មកដល់ផ្ទះអ្នកស្រីទ្រីដាណា
ក៏ត្រូវកោសខ្យល់ទាំងយប់ធ្វើអោយស្វាមីអាណិតភរិយាយ៉ាងខ្លាំងព្រោះតែមួយរយះពេលនេះខំចុះចែកអំណោយទាំងខេត្តទាំងនៅភ្នំពេញជាប់ៗគ្នាហត់ពេកក៏ឈឺធ្វើអោយប្រិយមិត្តអ្នកគាំទ្រអាណិតខ្លាំងណាស់។
យ៉ាងមិញនេះនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ រូបភាពប៉ុន្មានសន្លឹករបស់អ្នកស្រីទ្រី ដាណា ថតជាមួយនឹងស្នាមញញឹម ទាំងដែលខ្លួនមានស្នាមកោសខ្យល់ថ្ងៃមុនមិនទាន់បាត់ផងធ្វើអោយអ្នកគាំទ្រក្តួលអាណិតដល់អ្នកស្រីយ៉ាងខ្លាំងទៀតផង៕