ជឿជាក់ថាប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះតារាថៃស្រី Margie Rasri និង Pok Chirathivat ដែលជាតារារ៉េប និងជាស្វាមីរបស់នាងបានធ្វើដំណើរជាលើកដំបូងដោយយន្តហោះផ្ទាល់ខ្លួនមកកាន់ប្រទេសកម្ពុជាជាមួយនឹងកូនភ្លោះរបស់ពួកគេ។
ការមកដល់របស់ពួកគេបានធ្វើឲ្យអ្នកគាំទ្រជនជាតិខ្មែរនាំគ្នាស្វាគមន៍ជាច្រើន ពេលឃើញរូបដែលអ្នកទាំង ២បង្ហោះលើ Instagram ភ្លាម។
ដោយឡែកកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ពួកគេបានចេញភាគវីដេអូថ្មី បង្ហាញពីដំណើរកម្សាន្តមកកាន់កម្ពុជា ហើយដំណើរជាលក្ខណៈគ្រួសារនេះ គឺទៅកាន់កោះរ៉ុងចំនួន ៣ថ្ងៃ។
ជាមួយគ្នានោះ ទាំង Pok និង Margie ក៏មិនភ្លេចប្រាប់ហ្វេនៗរបស់ខ្លួនដែរថា ម្ហូបដែលពួកគេចូលចិត្តខ្លាំងនោះគឺ ឡុកឡាក់ និងថែមទាំងផ្ដាំថាបើមកកម្ពុជាកុំភ្លេចញ៉ាំម្ហូបនេះទៀត៕
ក្រៅពីរីករាយ និងសរសើរមិនដាច់ពីមាត់នូវឆ្នេរសមុទ្រ និងខ្សាច់ដ៏ស្រស់ស្អាត ពួកគេក៏សប្បាយខ្លាំងពេលជិះទូកកៃយ៉ាក់លេងកម្សាន្ត ហើយថែមទាំងបានឃើញទេសភាពនៃព្រៃកោងកាងថែមទៀតផង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ