មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាកំពុងតែជួបបញ្ហាជំនន់ទឹកភ្លៀង ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋមួយចំនួនលិចលង់ ហើយប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារនោះ គេសង្កេតឃើញថា មានសប្បុរសជនជាច្រើន បានបរិច្ចាគថវិកា សម្ភារៈ ជាបន្តបន្ទាប់ជួយជនរងគ្រោះ។
ក្នុងចំណោមសប្បុរសជនជាច្រើននោះ ក៏មានតារាខ្មែរជាច្រើនដួង បានចូលរួមតាមរយៈលោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មានដូចជាកំពូលតារាចម្រៀងព្រាប សុវត្ថិ , តារាចម្រៀងឆន សុវណ្ណរាជ, តារាចម្រៀងកញ្ញាសុខ ពិសី, តារាចម្រៀង នី រតនា, តារាចម្រៀង ទៀងមុំ សុធាវី ,កញ្ញា ឌួង ហ្សូរីដា ,តារាចម្រៀង វី ឌីណែត, តារាកំប្លែង នាយ ក្រឹម, តារាសម្ដែង និងផលិតករ លោក ចា រិទ្ធី, កំពូលតារាចម្រៀងខេមរៈ សិរីមន្ត, តារាចម្រៀង សួស វីសា, តារាចម្រៀង ពេជ្រ សោភា , អ្នកនាងគង់ សុជាតិ , តារាសម្ដែងឃុត សោភា, ពិធីករ លោក សុខ រ៉ាស៊ី,តារាសម្ដែង ឌី សូនីតា ជាដើម។
យោងតាមការបង្ហោះសាររបស់លោកហេង ឡុង បានបញ្ជាក់ថា តារាចម្រៀងឆន សុវណ្ណរាជ បានបរិច្ចាគថវិកាចំនួន១ពាន់ដុល្លារ, តារាចម្រៀងស្រីជួរមុខនៅផលិតកម្មសាន់ដេកញ្ញាសុខ ពិសី ២ពាន់ដុល្លារ , តារាចម្រៀង នី រតនា ៥០០ដុល្លារ, តារាចម្រៀង ទៀងមុំ សុធាវី និង ស្វាមី ជួន សុកាន់ណារិទ្ធ ២ពាន់ដុល្លារ ,កញ្ញា ឌួង ហ្សូរីដា ២ពាន់ដុល្លារ,តារាចម្រៀង វី ឌីណែត ១០០ដុល្លារ, តារាកំប្លែង នាយ ក្រឹម១០០ដុល្លារ។
តារាសម្ដែង ឃុត សោភា ថវិកាចំនួន ៥០ដុល្លារ, តារាសម្ដែង និងផលិតករ លោក ចា រិទ្ធី ៥០០ដុល្លារ, កំពូលតារាចម្រៀងខេមរៈ សិរីមន្ត១២៥០,តារាចម្រៀង សួស វីសា និងស្វាមី៥០០ដុល្លារ, តារាចម្រៀង ពេជ្រ សោភា ១ពាន់ដុល្លារ, គ្រួសារកំពូលតារាចម្រៀងព្រាប សុវត្ថិ ៥ពាន់ដុល្លារ, លោក ជា វិបុល និងភរិយា អ្នកនាង គង់ សុជាតិ ២០០ដុល្លារ, ពិធីករ លោក សុខ រ៉ាស៊ី ថវិកាចំនួន ៥០ដុល្លារ , តារាសម្ដែង ឌី សូនីតា ថវិកាចំនួន ១០០ដុល្លារ, តារាសម្ដែង កញ្ញា នី មុនីនាថ ១០០ដុល្លារ៕