រាជធានីភ្នំពេញ៖ ផលិតកម្មរស្មីហង្សមាសបានបង្ហោះនូវបទចម្រៀងថ្មីមានចំណងជើងថា «I’m Not The Gang» បកស្រាយដោយកំពូលតារាចម្រៀងល្បីលោក ខេមរៈ សិរីមន្ត ដែលបទចម្រៀងថ្មីជាចង្វាក់ញាក់រណ្ដំថ្មីប្លែកមិនធម្មតា
ហើយមិនត្រឹមតែមានចង្វាក់ភ្លេងពីរោះខ្លាំងទេ ថែមទាំងបង្កប់ដោយអត្ថន័យអប់រំធំធេងសម្រាប់យុវជនសម័យថ្មីផងដែរ បានអន្ទងឲ្យមហាជនជាច្រើនពោលសរសើរស្រដៀងៗគ្នាថា៖ «Idol ចេញមួយបទៗញាក់សាច់ពិតជាមិនខកបំណងមែន»។
យ៉ាងណាក្ដីបទចម្រៀងថ្មីនេះហាក់ទទួលបានសន្ទុះការគាំទ្រយ៉ាងខ្លាំងផងដែរ ដោយក្នុងនោះគេឃើញតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានចែករំលែកបទចម្រៀងនេះដែរ ដោយភ្ជាប់ជាមួយពាក្យពេចន៍ស្ងើចសរសើរថា៖
«មួយបទនេះផ្ដល់ជាការអប់រំដល់យុវជន និងយុវតីយើងអោយចេះធ្វើល្អនៅក្នុងសង្គមយើងនឹងមិនធ្វើអោយលោកទាំងពីរដែលជាអ្នកមានគុណរបស់យើងលោកពិបាកចិត្តដោយសារតែយើងកូនៗនឹងហើយហើយរួមចំណែកដល់ជួយដល់សង្គមជាតិក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ»៕
សូមទស្សនាវីដេអូខាងក្រោមនេះ