តិចច្រើននេះជាទឹកចិត្ត ដួង ហ្សូរីម៉ា ស៊ូលុយទឹកចែកទឹកសុទ្ធជូនកងកម្លាំងជួយសង្គ្រោះទឹកជំនន់ខណ្ឌដង្កោ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញយដងមកហើយដែលតារាសម្តែង និង ពិធីករ ដួង ហ្សូរីម៉ា បានចូលរួមក្នុងការងារសង្គម ដើម្បីជាចំណែកជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហាផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នាខណ្ឌដង្កោ កំពុងតែជួបប្រទះគ្រោះទឹកជំនន់នោះ តារាស្រីវ័យក្មេងរូបនេះក៏បានចូលរួមក្នុងការចែករំលែកសុខទុក្ខដល់កងកម្លាំងកំពុងឈរជើងជួយសង្គ្រោះ និង អន្តរាគមន៍ជូនដល់បងប្អូនក្នុងតំបន់នោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្ហោះរូបភាព និង សាររបស់ ដួង ហ្សូរីម៉ា ទោះបីជាមិនបានចូលរួមការបរិច្ចាគថវិកាយ៉ាងណាក្តី តែនាង និង ក្រុមគ្រួសារបានចូលរួមការចែកអំណោយជាទឹកសុទ្ធជូនដល់កងកម្លាំងដែលកំពុងហត់នឿយក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដួង ហ្សូរីម៉ា បានបង្ហោះសារជូនពូរដល់ប្រជាពលរដ្ឋកំពុងរងគ្រោះទឹកជំនន់ដែរថា «សូមជួយកូនចៅខ្មែរ និង ប្រទេសកម្ពុជាទាំងមូលរួចផុតពីគ្រោះទឹកជំនន់នេះផង ។ សូមពុកម៉ែបងប្អូន មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសពុកម៉ែបងប្អូន កូន ក្មួយ ទាំងអស់គ្នា ដែលនៅតំបន់ទំនាប និង ជិតប្រភពទឹក សូមកុំប្រហែសឲ្យសោះ!»

Leave a Reply