នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ខេត្តកំពង់ស្ពឺហើយ ព្រមទំាងនាំយកអំណោយ និងថវិកាមួយចំនួន ធំ សម្រាប់ចែកជូនពលរដ្ឋនៅទីនោះផងដែរ ប្រកបដោយចិត្តជ្រះថ្លា។
ថៅកែហាងពេជ្រ រូបនេះ បានបញ្ជាក់បន្ថែមទៀតថា ៖“មកដល់ខេត្តកំពង់ស្ពឺហើយ បងប្អូន ថ្ងៃនេះ នាងខ្ញុំ ស្វាម៉ី និងម្ចាស់ដេប៉ូ បាននាំយកអំណោយ អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូន រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ ត្រូវជួយគ្នា ក្នុងពេលដ៏លំបាកនេះ”។
លោកស្រី ក៏ទើបបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅមុននេះបន្តិចផងដែរ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “ចែដាណា ចូលចិត្តផ្ដល់ស្នាមញញឹមអោយពួកគាត់ទាំងអស់គ្នា នៅពេលចែកអំណោយ”។
ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ៖ បងឣើយថែរក្សាសុខភាពផង, លើសពីអាណិត, ស្រលាញ់បងស្រីណាស់, វីរៈនារីចិត្តមនុស្សធម៌, មិនខ្លាចលំបាកសោះ ជួយបងប្អូនយើងរហូត
គួរអោយលាញ់ណាស់, ចិត្តធម៌ណាស់បងស្រី។ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ