ល្អខ្លាំងណាស់! អ្នកនាង ចាន់ កែវនិមល និងគ្រួសារ បានចូលរួមឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន​ បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ហើយបងៗកងកម្លាំងយើងក៏បានចុះជួយអន្តរាគមន៍ ដើម្បីជួយដល់ពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់នៅពេលនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើ សត្វអសេរពិសនានា និងថែរក្សាសុខភាព ឲ្យបានល្អ ថែរក្សាអនាម័យគ្រប់ពេលវេលា ដើម្បីសុខភាពរបស់បងប្អូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោកហេង ឡុង បានឲ្យដឹងថា “សូមថ្លែងអំណរគុណដល់ពិធីការនីល្បីលោកស្រី ចាន់ កែវនិមល និងស្វាមី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង អរគុណសន្តិភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ មានបងប្អូនយើងជាច្រើន​បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ពេលបានឃើញ ខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ពិសេស គឺស្ថានភាពនៅពេលនេះ គឺពួកគាត់កំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីបងប្អូនទាំងអស់គ្នា៕

Leave a Reply