ថ្ងៃនេះ លោកឧកញ៉ា ឌួង ឆាយ បានប្រគល់ថវិកាជាលុយសុទ្ធចំនួន ១០ មុឺនដុល្លា ទៅរាជរដ្ឋាភិបាល ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែមានភ្លៀងធ្លាក់រាល់ថ្ងៃនិងទទួលរងឥទ្ធិពលពីខ្យល់ព្យុះផងនោះ ឃើញថានៅតាមបណ្តាខេត្តនិងរាជធានីមួយចំនួននៅក្នុងប្រទេសកម្ពុជា ពេលនេះបានកំពុងតែមានការលិចលង់យ៉ាងខ្លាំង ផ្ទះសម្បែងនិងសម្ភារៈមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញប្រជាពលរដ្ឋជាច្រើននាក់បានរងគ្រោះដោយសារតជំនន់ទឹកភ្លៀងនេះក្នុងនោះដែរឃើញថាលោក លោកឧកញ៉ា ឌួង ឆាយ បានមានការស្វះស្វែងយ៉ាងខ្លាំងនៅក្នុងការ​ប្រកាសប្រមូលកៀងគថវិកាពីសំណាក់សប្បុរសជនដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅក្នុងការជួយនេះទៀតសោត លោកឧកញ៉ា ឌួង ឆាយ និងភរិយាគឺលោកជំទាវ ដេត ម៉ាលីណា បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន១០មុឺនដុល្លាផងដែរសម្រាប់ជួយទៅដល់ជនរងគ្រោះដោយសារទឹកជំនន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកផេករបស់​ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការបង្ហោះជូនជាដំណឹងបែបនេះថា ៖ នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជួយ SHARE! នេះជាលើកទី 1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកសុីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធសាត់ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ខ្មែរជួយខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គមដែលគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នានៅវិថីមនុស្សធម៍ ABA 001660000 Duong Chay 015688668 ផែនការ 20,000$ ប្រមូលបាន 34,291$ \ ឌួង ឆាយ និងដេតម៉ាលីណា 100,000$ \ ក្រុមហ៊ុនព្រីនគ្រុប PRINCE Holding Group 10,000$ \ លោកឧកញ៉ា លីម លាង 4,000$ \ លោកឧកញ៉ា ឡុង​ នីរ៉ុន​ និងលោកជំទាវ យ៉ាង​ គីមលី 1,000$ \ លោកឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា 1,000$ \ ឯកឧត្តម លឹម គង់ 500$ និងនៅមានសប្បុរជនជាច្រើននាក់ទៀត ៕

Leave a Reply