គ្រោះធម្មជាតិ ជំ នន់ ទឹកភ្លៀង ដែល ប ង្ក ឡេីងដោយព្យុះជាបន្តបន្ទាប់កន្លងមកនេះ បាននឹងកំពុងវា យ លុកនៅតាមបណ្តារាជធានីនិងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលបាន ប ង្ក ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិរដ្ឋ និងឯកជនមួយចំនួនទៀតផងដែរ។
ទន្ទឹមនឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះដែរ ក៏មានឯកឧត្ដម ឧកញ៉ា និងសប្បុរសជនជាច្រើន បានធ្វេីការបរិច្ចាកនូវធនធានផ្ទាល់ខ្លួន
ដើម្បីចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយជាថវិកា និងស្បៀងអាហារ ជូនទៅដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ព្រោះតែគ្រោះជំនន់ទឹកភ្លៀង។
យ៉ាងណាមិញ ដោយមានបំណងចង់ចូលរួមចំណែកជួយដល់អាជីករលក់ដូរនៅក្នុងផ្សារកំពុងស្ពឺ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បុរសម្នាក់ដែលមានគណនីឈ្មោះ អុឹង សុខហេង បានធ្វើការលេីកឡេីងនៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«បងប្អូនអ្នកនៅក្នុងផ្សារកំពង់ស្ពឺ បើមានទឹកហូរចូលផ្សារមែនហើយអត់មានឡានដឹកអីវ៉ាន់ ខ្ញុំជួយដឹកអោយបានមិនថាយប់រឺក៏ថ្ងៃទេដោយមិនយកលុយទេបាទ (សូមអ្នកកំពង់ស្ពឺជៀសផុតពីទឹកជំនន់) 081 909333/060 909 333»។