បន្ទាប់ពីប្រទេសកម្ពុជារងប៉ះពាល់ជំនន់ទឹកភ្លៀងបានវា យប្រ ហារខេត្តជាច្រើន ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដា ប់ អា វុ ធគ្រប់ប្រភេ ទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត
ដែលរងផលប៉ះ ពា ល់ដោយសារជំនន់ទឹកភ្លៀង។ មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពទឹកជំនន់ទូទាំងប្រទេសដដែល នឹងកំពុងរងផលប៉ះ ពា ល់ពីព្យុះ ភ្លៀងធ្លាក់បណ្តាលអោយទឹកជំនន់ហុកឡើង ធ្វើអោយប្រជាពលរដ្ឋត្រូវរំ ដោះខ្លួនចេញពីទីលិចលង់មកកាន់កន្លែង
ទីទួលសុខសុវត្ថិភាព រីឯ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហ ន្តរា យ អគ្គលេខាធិការដ្ឋាន នាយកដ្ឋានពត៌មានគ្រប់ គ្រង គ្រោះ ម ហ ន្ត រា យ ស្តីពីបច្ចុប្បន្នភាព នៃការវិវឌ្ឍន៍ព្យុះទី១៥ ឈ្មោះលីនហ្វា និងព្យុះដែលនឹងចាប់កំណើតជាបន្តបន្ទាប់ ហើយកងកម្លាំងក៏ត្រៀមខ្លនដើម្បីសង្រោះនោះផងដែរ។
យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុក Leap Leap ក៏បានថតរូបក ង កម្លាំងដែលជួយសង្គ្រោះប្រជាពលរដ្ឋដែលត្រូវរងការលិចលង់ដោយសារតែគ្រោះធម្មជាតិជំនន់ ទឹកភ្លៀង។ ក្រុមកង ក ម្លាំងចេញប្រតិបត្តិការភ្លាមៗទាំងមិនខ្លាចនឿយហត់
ដើម្បីជួយស ង្រោះប្រជាពលរដ្ឋអោយបានទាន់ពេល ទោះជានឿយហត់អស់កម្លាំងបន្តិចមែន ដោយរូបភាពនៃការលះបង់របស់បងៗសម្ថកិច្ចនេះបានធ្វើអោយមហាជនកោតសរសើរមិនដាច់ពីមាត់ នឹងជូនពរអោយបងៗកងកម្លាំងសុខភាពល្អសំណាងក្នុងការជួយប្រជាពលរដ្ឋបន្ត។
ដោយគណនីខាងលើបានលើកឡើងថា៖ ភាពហត់នឿយរបស់ក ងក ម្លាំង ក៍មិនស្មើទុ ក្ខលំ បាកប្រជាពលរដ្ឋដែលកំពុងតែរ ងគ្រោះដោយសារទឹកជំនន់នោះដែរ🙏 ពួកយើងរងចាំទទួលបទបញ្ជាជានិច្ចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋអោយមានសុវត្ថិភាព និងទាន់ពេលវេលា ។