ដូចដែលប្រិយមិត្តបានជ្រាបហើយ ថានៅតាមបណ្តាខេត្តមួយចំនួន ដូចជាបាត់ដំបង កំពង់ស្ពឺ និងខេត្តមួយចំនួនទៀតកំពុងតែ រងនូវផលប៉ះពាល់យ៉ាងខ្លាំង ពីគ្រោះជំនន់ទឹកភ្លៀង
ដែលធ្វើឲ្យបងប្អូនខ្មែរយើង ត្រូវជម្លៀសខ្លួន ចាកចេញពីផ្ទះសំបែង ដើម្បីរកទីកន្លែង ឬ ទីទួលសុវត្ថិភាព ស្នាក់នៅបណ្តោះអាសន្នសិន ទម្រាំតែ ទឹកស្រកទៅវិញ។
ជាក់ស្តែងនេះបើយោងតាមប្រភពផេករបស់លោក ហេង ឡុង បានរៀបរាប់ឲ្យដឹងដោយសំណេរថ្លែងអំណរគុណជាអនេកចំពោះទឹកចិត្តចែករំលែកដ៏ល្អរបស់ម្ចាស់ បទ «ជូនម៉ែ១ លាន ខែភ្ជុំ» ថា៖
« សូមថ្លែងអំណរគុណដល់លោក ខេមរៈ សិរីមន្ត ដែលបានបរិច្ចាគថវិកាចំនួន 1250ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់»៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖