ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសគឺហ្វេនៗ។
អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ ទ្រព្យសម្បត្តិជាច្រើន និងមានបងប្អូនខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង ដើម្បីស្វែងរកទីទួលសុវត្ថិភាព។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះសារ ចូលរួមសោកស្តាយ និងសូមបួងសួងដល់វត្ថុសាកសិទ្ធិ ក្នុងលោក មេត្តាតាមថែរក្សាបងប្អូនខ្មែរឲ្យរួចផុត ពីគ្រោះភ័យនេះផង។
អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា “សូមបួងសួងទេវតា តាមថែរក្សាប្រជាជនកម្ពុជា និង ប្រទេសកម្ពុជាជៀសផុតពីគ្រោះធម្មជាតិនេះឆាប់ៗ សូមឲ្យប្រជាពលរដ្ឋខ្មែរមានសុវត្តិភាពគ្រប់ៗក្រុមគ្រួសារ “។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមបួងសួង ថា “នាងខ្ញុំ សូម បួងសួងសុំ ឲ្យទេវតាជួយតាមថែរក្សាដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសកម្ពុជាសូមអោយបានជៀសផុតពីគ្រោះថ្នាក់ទឹកជំនន់នេះផង”។
ទេវតាអេីយកូនចៅសូមអង្វរឈប់ភ្លៀងទៀតទៅកូនចៅសូមអង្វរ ហេីយសូមទេវតានឹងជួយតាមថែរក្សាប្រទេសកម្ពុជាអោយកិច្ចផុតពីគ្រោះទឹកជំនន់នេះផង”។