បាត់ដំបង៖ អាចនិយាយបានថា បច្ចុប្បន្នប្រទេសកម្ពុជា មានខេត្តជាច្រើនកំពុងជួបនៅគ្រោះធម្មជាតិ ដោយសារទឹកភ្លៀង និងទឹកជំនន់លិចនៅផ្ទះសម្បែង
បង្ករឲ្យមានផលប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរ និងការរស់នៅជាប្រចាំថ្ងៃផងដែរ។ បើគិតមកត្រឹមពេលនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានជម្លៀសចេញពីគេហដ្ឋាន ដើម្បីទៅកាន់ទីទួលដែលមានសុវត្ថិភាពនោះ។
យ៉ាងណាមិញ បន្ទាប់ពីឃើញប្រជាពលរដ្ឋច្រើនគ្រួសារ ត្រូវបានទឹកលិចផ្ទះ ពិបាកក្នុងការរស់នៅ និងខ្វះកន្លែងសម្រាកផងនោះ ក៏មានបងស្រីដែលរស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន។ បើតាមការលើកឡើងរបស់ផេក ក្រុមការងារ ទ្រទ្រង់យុវជន ស្រុកបវេល ដែលបាននិយាយថា៖
ផ្ទះរបស់លោកស្រី ស៊ឹង កុសល ដែលស្ថិតនៅក្នុងភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងបានទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ដែលពួកគាត់ជួបប្រទះការរងគ្រោះដោយសារជំនន់ទឹកភ្លៀងមកពីភូមិកំពង់ឆ្នាំង១ មានចំនួន១៤គ្រួសារ
បរិវណផ្ទះរបស់លោកស្រី ស៊ឹម កុសល អាចទទួលការស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀតបានតាមការគួរ ហើយលោកស្រីចាំទទួលស្វាគមន៍ដោយរីករាយបំផុតព្រោះយើងជាខ្មែរដូចគ្នាជួយគ្នាក្នុងគ្រាមានទុក្ខលំបាកនេះជាកាយវិការ និងទឹកចិត្តដ៏ល្អប្រពៃរបស់បងស្រី ស៊ឹមកុសល។
នេះអាចបបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ទោះបងប្អូនប្រជាពលរដ្ខខ្មែរមានទុក្ខលំបាកបែបណា ក៏នៅមានបងប្អូនខ្មែរយើងមួយចំនួនមាននៅទឹកចិត្តជ្រះថ្លាចាំជួយ និងសាមគ្គីគ្នាបានយ៉ាងល្អ
ជាពិសេស ដូចលោកស្រី ស៊ឹម កុសល ផ្ទាល់បានផ្ដល់ និងទទួលស្វាគមន៍នៅប្រជាពលរដ្ឋប្រមាណ ១៤គ្រួសារយ៉ាងកក់ក្ដៅឲ្យមកស្នាក់នៅផ្ទះខ្លួនបណ្ដោះអាសន្ន ដើម្បីមានសុវត្ថិភាពពីគ្រោះជំនន់ទឹកភ្លៀវផងដែរ។
លើសពីនេះទៅទៀត បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញនៅទឹកចិត្តដ៏ប្រពៃបងស្រីដែលផ្ដល់កន្លែងស្នាក់នៅជនប្រជាពលរដ្ខរួចមក ពួកគេបានសម្ដែងនៅក្ដីរំភើប និងអរគុណនៅទឹកចិត្តមួយនេះ ដែលជួយបងប្អូនខ្មែរជាច្រើនគ្រួសារឲ្យមានកន្លែងស្នាក់នៅបណ្ដោះអាសន្នយ៉ាងដូច្នេះ៕ ប្រភពរូបភាព៖ ក្រុមការងារ ទ្រទ្រង់យុវជន ស្រុកបវេល សូមទស្សនារូបភាពខាងក្រោម៖