មាស សុខសោភា ជាតារាទី ១ ចេញមុខបង្ហោះសារ បួងសួងឱ្យកម្ពុជា រួចផុតពីគ្រោះទឹកជំនន់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបគ្រោះធម្មជាតិ ដោយមានខេត្តមួយចំនួនដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង កំពុងជួបគ្រោះធម្មជាតិដោយជំនន់ទឹកភ្នែកបានលិចផ្ទះសម្បែង លិចផ្លូវធ្វើដំណើរ ស្ទើរគ្រប់កន្លែងខ្លាំងជាងខេត្តនានា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯរាជធានីភ្នំពេញក៏កំពុងជួបផលវិបាក ដោយផ្លូវមួយចំនួនត្រូវបានជន់លិចគ្មានសល់នោះ កំពូលតារាចម្រៀង មាស សុខសោភា បានបញ្ចេញសារមួយបួងសួងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររួចផុតពីគ្រោះធម្មជាតិមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាកំពូលតារាចម្រៀងម្នាក់ មាស សុខសោភា បានសរសេររៀបរាប់ទាំងក្ដុលក្ដួលបួងសួងសុំឱ្យប្រជាជនកម្ពុជារួចផុតពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងថា «នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាព និងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែលកំពុងមានទឹកជំនន់»

Leave a Reply