វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក រ៉ូប៊ឺត អូប្រ៊ីយែន (Robert O’Brien) បានព្រមា នចិនកុំឱ្យព្យា យាមបង្រួបបង្រួមកោះតៃវ៉ាន់ ដោយប្រើប្រាស់កម្លាំ ងយោធា ហើយអាមេរិកថែមទាំងបានសង្ក ត់ធ្ង ន់ទៀតថា រាល់ប្រតិប ត្តិការយោធា អាចនឹងប្រឈ មមុខផលវិបា កធ្ង ន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
លោក O’Brien ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរូមក្នុងព្រឹត្តិការណ៍មួយ រៀបចំឡើងនៅឯសាកលវិទ្យាល័យណេវ៉ាដា ក្នុងទីក្រុងឡាវេហ្គាស នៅថ្ងៃពុធសប្ដាហ៍នេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ក៏បានអះអាងដែរថា ចិនបាននិងកំពុងបង្កើ នការផលិតនាវាចម្បាំ ង និងពង្រឹ ងសមត្ថ ភាពកងទ័ ពជើងទឹក ដែលមិនធ្លា ប់មានពីមុនមក ចាប់តាំងពីអាល្លឺម៉ង់ព្យា យាមធ្វើដូចគ្នានេះ ដើម្បីប្រ ជែងជាមួយកងទ័ពជើងទឹកអង់គ្លេស អំឡុ ងសង្រ្ គាមលោកលើកទី១។
លោក O’Brien បានគូសបញ្ជា ក់យ៉ាងដូច្នេះថា «ផ្នែកមួយនៃការប្រឹងប្រែងនេះ គឺពួកគេ (ចិន) ចង់ពង្រឹ ងសមត្ថភាព ដើម្បីធ្វើយ៉ាងណាអាចបណ្ដេ ញពួកយើង ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីងាយស្រួលបញ្ជូ នកងទ័ពចូលកោះតៃវ៉ាន់…ប៉ុន្តែវាមិ នមែនជារឿងងា យស្រួលឡើយ ហើយវានឹងអាចប្រឈ មមុខផលវិបា កធ្ង ន់ធ្ងរ»។
តែទោះជាយ៉ាងណានេះក្ដី នៅពេលត្រូវបានសា កសួរថា តើសហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងដូចម្ដេច ប្រសិនបើចិ នវាយប្រ ហារលើកោះតៃវ៉ាន់ លោក O’Brien បានទទួលស្គាល់ថា សហរដ្ឋអាមេរិកនៅតែមានភាពមិ នច្បាស់នៅឡើ យថា តើខ្លួនត្រូវធ្វើអន្ត រាគមន៍បែបណា ក្នុងក រណីចិនវា យយកកោះតៃវ៉ាន់ ដោយកម្លាំ ងយោ ធាមែន៕ សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖