ថាមែនៗ! ក្រោយឃើញ សុវណ្ណ រិទ្ធី បង្ហោះរូបគ្មានប្រពន្ធកូនងឿងឆ្ងល់ពេកអ្នកនាង កាកា ដាក់សំនួរមួយប្រាវឡើងចំៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើន ពិតជាជ្រាប​ហើយថា កាលពី ព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង. ។ បន្ទាប់មក គេសង្កេតឃើញភរិយាលោកបានបង្ហោះសារ បន្ទោសខ្លួនឯងជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹក ព្រមទំាងភ្ជាប់សារខ្លីមួយឃ្លា ដ៏មានន័យថា ៖ “ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក”។ លោកបានស៊ែរផុស មួយទៀតរបស់ប្អូនប្រុសរបស់លោក ក្នុងថ្ងៃនេះដែរ ហើយបន្ថែមថា“ស្នាមញញឹមគ្រាដំបូងសំរាប់ប្អូនៗជាទីស្រលាញ់របស់ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ចូល​ទៅ​ like Comment និង​ ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​នាក់ ជាមួយ​​ពាក្យ​ពេចន៍​ជូន​ពរ​ និង​សេចក្ដី​នឹករលឹក​ដែល​ពួកគេ​មិន​បាន​ជួប​លោក​អស់​រយៈ​ពេល​ជាច្រើន​ខែមកនេះ។ ស្រប​ពេល​​លោក​ សុវណ្ណ រិទ្ធី បង្ហោះ​រូប​ថត​សប្បាយ​រីករាយ​ជួបជុំ​គ្រួសារ​ក៏មាន​ហ្វេន​ៗ​ដែល​ស្រឡាញ់​គាំទ្រ​លោក​មួយ​ចំនួន​បាន​ចូល ទៅ​ខមមិន​សួរ​សំនួរ​ថា៖”ណាប្រពន្ធកូនបង នាំគាត់ដើលំហែរ​ផងកុំឲ្យ​គាត់គិតច្រើន ពេល ជួបទុក្ខ​លំបាកមានគាត់នឹងហើយ​ដែល​បារម្ភពីស្វាមីខ្លាំងជាងអ្នកណាទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានមនុស្សស្រី៣​នាក់កំពុងចាំបង តើបងទៅ​ជួបគាត់ឬនៅ ? បង​មិចបាន​គ្មាន​វត្តមាន​ប្រពន្ធ​កូនបង​ចឹង​”។ ទោះបី​ជាមាន​ការ​ចោទ​សំនួរ​សួរ​លោក សុវណ្ណ រិទ្ធី នៅ​លើ​ហ្វេសប៊ុក​ក្ដី​ក៏​លោក មិន​បាន​ឆ្លើយ​តប​ដែរ​​គឺលោក​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល​សង្ឃឹម​ថា​លោក នឹង​ចេញ​មុខ​បក​ស្រាយ​ឲ្យ​មហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់ៗ​នេះ​ផងចុះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ស្រាប់តែ គេឃើញ កាកាអូស្ត្រាលី នៅមិនសុខ ក៏បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយភ្លាម នៅក្នុងហ្វេសប៊ុករបស់ខ្លួន ថា “ប្អូន និងក្រុមគ្រួសារ សូមចូលរួមអបអរ ការវិលត្រឡប់មកវិញ របស់បងប្រុស Sovann Rithy ខ្ញុំជឿថាបងប្អូនមហាជនទាំងអស់គ្នាប្រាកដជា នឹកTVFB និងគ្រប់ទង្វើរល្អ និងព័ត៌មានល្អៗរបស់ក្រុមTVFB

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចជាខ្ញុំដែរ ជាពិសេសពួកយើងតែងតែបួងសួង ចង់ឃើញក្រុមគ្រួសាររបស់បង ជួបជុំគ្នាវិញ នឹងរស់ដោយមានសុភមង្គលដូចដើម គេងចាំមើលប៉ុន្មានថ្ងៃហើយ តែមិនទាន់ឃើញបងផុសសោះ ជាពិសេសចង់ឃើញប៉ាប៉ា ជួបជាមួយនឹងក្មួយ បញ្ចពណ៌ ព្រោះហ្វេន អ្នកគាំទ្របង ទាំងអស់គ្នាពិតជាអាណិតក្មួយស្រីណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយតែងតែលើកទឹកចិត្តប្រពន្ធបង និងកូនៗ រហូតពេលដែលបងមិននៅ អារម្មណ៍គេ អារម្មណ៍យើង ជាស្រី ជាប្រពន្ធ ជាម្ដាយ ដូចគ្នា ខ្ញុំពិតជាសរសើរប្រពន្ធរបស់គាត់មែន ខ្ញុំកើតក្រោយប្រពន្ធគាត់ពីរថ្ងៃមានទាំងប្ដីនិងគ្រួសារខ្ញុំនៅថាពិបាក ចុះទំរាំគាត់ម្នាក់ឯង មែនទេអ្នកទាំងអស់គ្នាអ្នកណាគេគិតដូចខ្ញុំខ្លះ? សូមឱ្យបងជួបតែរឿងល្អៗពីពេលនេះតទៅ ។

Leave a Reply