កូន១កូន២ អស់ហើយ! តែតារាប៉ុន្មានគូនេះ ស្រលាញ់គ្នារាប់ឆ្នាំ នៅតែផ្អែមល្ហែម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បើគិតប៉ុន្មានឆ្នាំចុងក្រោយនេះ មានសិល្បករ សិល្បការិនីខ្មែរយើងជាច្រើនដួង បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ហើ់យដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីមានចាស់ទុំ និងហ្វេនៗដឹងលឺផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគេសង្កេតឃើញមានតារាប្រុសស្រីមិនច្រើនគូនោះទេ ដែលបានរៀបការសាងជីវិតគូបន្តជាមួយតារាៗដូចគ្នានោះ តែទោះបីជាយ៉ាងណាក៏ពួកគេ នៅតែមានសុភមង្គលខ្លាំងមិនលើសគ្នាប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការរួច មានតារាជាច្រើននៅតែបន្តការងារសិល្បៈ និងទទួលបានឈ្មោះល្បីល្បាញមិនចាញ់ពេលមុនៗឡើយ ជាពិសេស ខណៈពេលដែលមានកូនរៀងៗខ្លួន ប្រជាប្រិយភាពនៅតែបន្តមាន និងខ្លាំងលើសដើមទៀតផង។ លើសពីនេះទៅទៀត មានគូខ្លះរៀបការនឹងគ្នាជាង ១០ហើយ តែទំនាក់ទំនងប្ដីប្រពន្ធ នៅតែរឹងមាំ និងមានភាពផ្អើមល្ហែមមិនចាញ់កាលផ្ដើមស្នេហ៍នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ គេក៏សង្កេតឃើញ ស្វាមីភរិយារួមសិល្បៈនឹងគ្នាប៉ុន្មានគូនេះ នៅតែស្និទ្ធស្នាលនឹងគ្នា បើទោះបីមានកូន ហើយមានវ័យជ្រេបន្តិចក៏ដោយ។ ដែលគូស្វាមីភរិយាបានរៀបការតាមច្បាប់ ហើយនៅតែស្វីតគ្មានថ្ងៃប្រែ និងជាសិល្បករ សិល្បការិនីដូចគ្នានោះមានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១៖ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ដោយតារាប្រុសស្រីមួយគូនេះបានរៀបការជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ និងមានកូនផងដែរ តែចំណងអាពាហ៍ពិពាហ៍ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត នៅតែរឹងមាំ ហើយស្រលាញ់គ្នាខ្លាំងលើសដើមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២៖ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ចំណែកពិធីករ និងពិធីការិនីឆ្នើម លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ មួយគូនេះវិញ ទោះរៀបការច្រើនឆ្នាំ មានកូនឃ្យូតគួរឲ្យក្នាញ់ និងមានវ័យជ្រេរៀងៗក៏ពិតមែន តែទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីរ នៅតែល្អូកល្អើននឹងគ្នាមិនចាញ់គូស្នេហ៍វ័យក្មេងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៣៖ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អាចចាត់ទុកថាជាស្វាមីភរិយាមួយគូ ដែលតែងតែធ្វើឲ្យហ្វេនជាច្រើនរំភើប និងចង់បានជីវិតគ្រួសារដូចអ្នកទាំងពីរ ហើយពេលនេះ តារាប្រុសស្រីមួយគូនេះ ក៏មានកូនស្រីម្នាក់គួរឲ្យក្នាញ់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៤៖ អ្នកនាង អេនជី និងស្វាមី អ្នកនាង អេនជី និងស្វាមី បានទាក់ទងមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ រហូតសម្រេចចិត្តរៀបការនឹងគ្នា ដើម្បីកសាងជីវិតគ្រួសារ ដោយពេលនេះ អ្នកទាំងពីរក៏ទើបនឹងទទួលបានសមាជិកថ្មីជាកូនប្រុសម្នាក់គួរឲ្យស្រលាញ់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៥៖ អ្នកនាង សួស វីហ្សា និងលោក ថមមី ស្វាមីភរិយា តារាចម្រៀង និងតារាសម្ដែង អ្នកនាង សួស វីហ្សា និងលោក ថមមី ក្រោយរៀបការរួច​ អ្នកទាំងពីរ តែងតែបង្ហោះរូបភាពស្វីតៗនឹងគ្នាគ្មានលួសមួយថ្ងៃសោះឡើយ ដោយពេលនេះ អ្នកទាំងពីរក៏កំពុងត្រៀមទទួលសមាជិកថ្មីជាកូនស្រីនៅថ្ងៃស្អែកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៦៖ អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី បើទោះបី អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី ទើបបានរៀបការនឹងគ្នាពេលវ័យជ្រេរៀងខ្លួន តែជីវិតស្វាមីអ្នកទាំងពីរ ពិតជាបានធ្វើឲ្យហ្វេនសរសើរមិនដាច់ពីមាត់ ដោយមួយរយៈចុងក្រោយនេះ គូសា្វមីភរិយានេះ តែងតែបង្ហាញសេក្ដីសុខក្នុងគ្រួសារ និងរូបភាពស្វីតៗមិនចាញ់ក្មេងឡើយ។

Leave a Reply