ពិតជាក្រុមគ្រួសារដ៏មានសុភមង្គលរបស់តារាសម្ដែងប្រុស លោក ប៉ែន ចំរ៉ុង និង ភរិយា បន្ទាប់ពីទទួលបាន សមាជិកថ្មីម្នាក់ ដែលជាកូនស្រីដ៏គួរឲ្យស្រលាញ់ព្រមទាំងជាចំណងស្នេហ៍យ៉ាងមុតមាំក្នុង ជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរផងដែរ។
ម៉្យាងវិញទៀត តារាប្រុសរូបនេះពិធីករនិងតារាសម្ដែង ប៉ែន ចំរ៉ុងសប្បាយចិត្តក្រៃលែងនៅពេលដែលភរិយាលោក អ្នកនាងហ៊ុន ម៉ាណេ បានសម្រាលកូនស្រីដោយជោគជ័យ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះនៅមន្ទីពេទ្យអរៀនដា ដោយចំរ៉ុង បានដាក់ឈ្មោះកូនស្រីថា ”Bell”។
ប៉ែន ចំរ៉ុង បានបង្ហោះសារថា ”ប៉ាម៉ាក់ពិតជារំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃអីចឹងពេលកូនស្រីកើតមកមានគ្រប់លក្ខណៈ មានសុខភាពល្អ ហើយមិនធ្វើម៉ាក់ពិបាកយូរ”។
ប៉ែន ចំរ៉ុង បានរៀបការជាមួយអ្នកនាងហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពេលនេះទទួលបានចំណងដៃកូនស្រីតាមបំណងប្រាថ្នា។ យ៉ាងណាមិញ លោកពិតជាស្រលាញ់ភរិយាខ្លំាង បានផ្តល់ភាពកក់ក្តៅដល់ភរិយាមុនពេលសម្រាល ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ។
សូមទស្សនាវីដេអូខាងក្រោមនេះ