មានបងប្អូនជាច្រើនប្រាកដជាបានស្គាល់ម្ចាស់ហាង ពេជ្រ និងមាស ដ៏ល្បីឈ្មោះ នៅម្តុំស្ពានព្រែកព្នៅជាក់ជាមិនខាន នោះគឺ វត្តមានរបស់លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់ នៅក្នុងវិស័យអនឡាញ
ក៏ដូចជាអាជីវកម្មផ្ទាល់ខ្លួនរបស់លោកស្រី ដែលបច្ចុបន្ននេះ លោកស្រី ពង្រីក ហាងលក់គ្រឿងអលង្ការរបស់លោកស្រី យ៉ាងធំ និងទទួលស្គាល់ពីសំណាក់ មហាជន យ៉ាងច្រើនកុះករ បានទៅទិញដល់ទៅកន្លែងទៀតផង។
ជាក់ស្តែងនៅថ្ងៃម្សិលមិញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាព ជាច្រើនសន្លឹក ព្រមជាមួយរូបភាព ជាគូររបស់លោកស្រី និង ស្វាមី ដែលសុទ្ធសឹងតែជារូបភាពផ្អែមល្អែម។
លោកស្រី ទ្រី ដាណា បានបង្ហោះសារ ជាលក្ខណៈលេងសើច លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ថា “ពូខ្មៅថា គ្រាន់តែយល់សប្តិសោះកុំខឹងយូពេក ឆាប់ចាស់ ខ្ញុំក៏ថាចឹងក៏បានតែកុំអោយចែដាណាដឹងថាលួចមានស្រី ប្រយត្ន័”។
គ្រាន់តែបានឃើញ សារដែលលោកស្រី ទ្រី ដាណា បង្ហោះភ្លាម ធ្វើឲ្យហ្វេនៗ ចូលខមិនព្រាតថា “ខ្ញុំស្រលាញ់បងទាំងពីរណាស់ជូនពរបងទាំងពីរក្នុងគ្រួសារមានសុខភាពល្អទាំងអស់គ្នាស្រលាញ់ពេញបេះដូង”។
និងមានទៀតថា “បើគាត់មានស្រីអត់ចំលែកទេព្រោះប្រុសណាក៏គេត្រូវការដែរតែហាមកុំអោយគាត់មានប្រុសបានហើយ”។កុំគិតច្រេីនពេកបងស្រីពូម៉ៅ គ្មានស្រីណាស្រឡាញ់ទេ ស្រីៗៗឥឡូវស្រឡាញ់រកតែបុរសសរ សរ”៕