សួស វីសា តារាចម្រៀងខ្មែរដំបូង ធ្វើពិធីសូត្រមន្តលើករាសីត្រៀមទទួលសមាជិកថ្មី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅនេះ មហាជនបានកត់សម្គាល់ឃើញមានតារាមួយចំនួនធំក្នុងពិភពសិល្បៈខ្មែរដែលកំពុងពពោះ នៅពេលពួកគេកៀកថ្ងៃសម្រាលកូននោះ តែងតែមានរៀបចំកម្មវិធីធំតូចជួបជុំជប់លៀងជាមួយគ្រួសារ ឬ មិត្តភក្តិខ្លួន ក្នុងន័យដើម្បីបំបាត់ភាពភ័យផង និង មួយវិញទៀតដើម្បីត្រៀមទទួលសមាជិកថ្មីផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើងាកមកមើលតារាចម្រៀង សួស វីសា ដែលកំពុងត្រៀមសម្រាលកូនដែរនោះ ហាក់ផ្ទុយស្រឡះពីតារាក្នុងសិល្បៈមួយចំនួនដោយនាង និង ស្វាមីមិនបានរៀបចំកម្មវិធីជប់លៀងបែបហាយសូរអ្វីឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែគឺជាការរៀបចំពិធីសាមញ្ញៗនិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីនៅផ្ទះដែលជាពិធីបែបខ្មែរដើម្បីត្រៀមទទួលសមាជិកថ្មីរបស់ខ្លួនទៅវិញ ដោយពិធីនោះនាងបានរៀបចំឡើងកាលពីថ្ងៃពុធ ទី ០៨ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង សួស វីសា ក៏បានបង្ហាញឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរថា នាងរៀបចំពិធីនេះជាពិសេសគឺដើម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី (ជេននី) ដែលនឹងត្រូវសម្រាលនៅថ្ងៃទី ០៩ ស្អែកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរតារាចម្រៀងស្រីរូបនេះក៏បានបន្ថែមទៀតថា បំណងមួយទៀតគឺនាងធ្វើដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយ សុំលាភសុំជ័យ សុំឱ្យវត្ថុសក្តិសិទ្ធិ និង ទេវត្តាគ្រប់ទិសទីមកតាមបីបាច់ថែរក្សាក្រុមគ្រួសាររបស់នាងឱ្យជួបតែសេចក្តីសុខចម្រើន និង ឈ្នះអស់មារទាំងឡាយទាំងពួងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឡាយរបស់តារាចម្រៀង សួស វីសា ជាមួយស្វាមីកាលពីយប់មិញនេះដែរ គេបានដឹងទៀតថា តារាចម្រៀងស្រី សួស វីសា នឹងត្រៀមសម្រាលកូនស្រីរបស់ខ្លួនដោយការវះកាត់នៅគ្លីនិកក្នុងស្រុកមួយកន្លែង ដោយនាងបានកំណត់យកថ្ងៃទី ០៩ ខែតុលា ស្អែកនេះ និង ពេលនេះនាងក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ ៕

Leave a Reply