ប្រឡូកសិល្បៈជាង ១០ឆ្នាំ ពេជ្រ សោភា ទើបច្រៀងបទបែបនេះជាលើកដំបូង!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីផ្អាកការចេញបទចម្រៀងមួយរយៈ ពេលនេះតារាចម្រៀង ពេជ្រ សោភា បានរៀបចំធ្វើបទចម្រៀងពិសេសៗដែលត្រៀមនឹងចេញផ្សាយនៅក្នុងពេលឆាប់ៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់បទចម្រៀងថ្មីនេះ ពេជ្រ សោភា បានអះអាងថានាងច្រៀងជាមួយលោក ឆន សុវណ្ណរាជ ជាបទសម្រាប់អបអរពិធីបុណ្យកឋិនទាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ នេះជាលើកទីមួយ សម្រាប់ការច្រៀងបទប្រភេទនេះ ដោយក្នុងនោះម្ចាស់បទ «អូនទៅហើយ» រូបនេះថែមទាំងអះអាងថា បទនេះពិតជាប្លែក ព្រមទាំងបញ្ចូលភ្លេងបុរាណជាច្រើនបែបសប្បាយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ បទចម្រៀងមួយបទនេះ មានការចូលរួមសម្តែងពីសំណាក់តារាចម្រៀងរួមផលិតកម្មមួយចំនួន និង លោកគ្រូភ្លេង មាស សុគន្ធ ហៅអួយ ទៀងផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការស្ងប់ស្ងាត់ចេញបទចម្រៀងមួយរយៈរបស់ ពេជ្រ សោភា បានធ្វើឱ្យមានការសង្ស័យថា នាងអាចនឹងទៅតាមលោក ព្រាប សុវត្ថិ ស្របពេលកន្លងមកលេចធ្លាយពាក្យចចាមអារ៉ាមថា នាងត្រូវបានផលិតកម្មថ្មីមួយទិញតម្លៃខ្លួន ក្បែរកន្លះលានដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាចំនួនមួយខ្ពស់បំផុត សម្រាប់តម្លៃខ្លួនតារាចម្រៀងក្នុងស្រុក។ យ៉ាងណា ពេលនេះច្បាស់ហើយ ពេជ្រ សោភា ថានាងស្ងាត់ចេញបទចម្រៀងមួយរយៈ ដោយសាររវល់់ធ្វើបទចម្រៀងថ្មីៗប៉ុណ្ណោះ៕

Leave a Reply