អានរួច រំភើបជំនួស ! ក្រោយឃើញ ថៅកែហាងពេជ្រ ធ្វើរឿងនេះ, ទប់អារម្មណ៍អត់ជាប់ នាយ ពាក់មី ទំលាយពាក្យប៉ុន្មានម៉ាត់ ចេញពីចិត្ត ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ផ្ទះប្អូនប្រុសម្នាក់ មើលទៅពិតជាគួរឲ្យអាណិតខ្លោចចិត្តណាស់ ដែលកើតជំងឺចម្លែកម្យ៉ាង ធ្វើឲ្យជើងម្ខាងឡើងធំខុសធម្មតា កើតក្តីអាណិតខ្លោចចិត្ត លោកស្រី ក៏បានជូនថវិកា ចំនួន ២០០០ដុល្លារ សម្រាប់ទុកអោយប្អូនប្រុសដ៏គួរឲ្យអាណិតនេះយកទៅព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់បន្ថែមថា “មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ ឮឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថា គាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068439492។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទង្វើរដ៏ប្រពៃមួយនេះ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ គេឃើញ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានបង្ហាញអារម្មណ៍ពិតមួយ ចំពោះ លោកស្រី ទ្រី ដាណា ដោយពោលពាក្យ ចំៗ ដ៏គួរឲ្យចាប់អារម្មណ ថា “(​មានអ្នកខ្លះ​ ថាគាត់សម្តែង​ចង់ល្បី ឬ​ ប្រម៉ូតអាជីវកម្មគាត់​)​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំរាប់ខ្ញុំ​ ខ្ញុំគិតថា​ ទោះគាត់ចង់ល្បី​ ឬ​ ចង់ប្រម៉ូតអាជីវកម្មគាត់​ ឬ​ គាត់ធ្វើដោយបេះដូងពិត​ តែគាត់បាននាំធ្វើអោយ​ ប្រជាជនដែលខ្វះខាត​ ក្រីក្រ​ រងគ្រោះ​ អ្នកជំងី​ បានផលប្រយោជន៍ពីគាត់ជាច្រើន​ អ្នកខ្លះ បានរាប់ពាន់ដុល្លាពីគាត់​ក៏មានដែរ​ តើអ្នករិះគន់គាត់​ បានធ្វើអោយប្រជាជន បានផលប្រយោជន៍ដូចគាត់ហើយឬនៅ?”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply