ថៅកែហាងពេជ្រ និងស្វាមី ជួបស្ត្រីមានផ្ទៃពោះម្នាក់ ដើររុញរទះលក់ការ៉េម តាមផ្លូវ ហើយចូលបា​ញ់កាំភ្លើង ដូរយករង្វាន់ ម៉ាសប្បាយ, ចុងក្រោយធ្វើរឿងមួយ ដល់ថ្នាក់ស្ត្រីរូបនេះ រំភើបឡើងស្រក់ទឹកភ្នែក នោះគឺ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញមួយចំនួនទៀត បានប្រទះឃើញ ស្ត្រីមេម៉ាយម្នាក់ មានកូន២នាក់ ជិះរឺម៉កម៉ូតូ លក់អាវជជុះ កំពុងតែរបូតច្រវ៉ាក់ម៉ូតូ តាមផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានសួរនាំ ដឹងរឿងមួយចំនួនទៀត កើតក្តីអាណិត និងពេញចិត្តការតស៊ូ របស់ស្ត្រីរូបនេះជាខ្លាំង ថៅកែហាងពេជ្រ បានជូនថវិកាដល់ទៅ ៤៥០ ដុល្លារ ឯណោះ (៣០០ដុល្លារ សម្រាប់ធ្វើដើមទុនរកស៊ីបន្ថែម, ៥០ ដុល្លារ ជូនកូនប្រុសស្ត្រីរូបនេះ និង ១០០ ដុល្លារ ទៀត សម្រាប់ទុកធ្វើម៉ូតូ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយបញ្ជាក់បន្ថែមថា “មកស្រុកជលគិរី កំពុងជិះឡានតាមផ្លូវស្ងាត់ដាច់ស្រយាល ស្រាប់តែឃើញគាត់នេះកណ្ដាលថ្ងៃក្ដៅចែស គិតថាប្រហែលគាត់មានបញ្ហាអីក៏ឈប់សួរគាត់ បានដឹងថាម៉ូតូធ្លាក់ច្រវ៉ាក់ ហើយអត់មានអ្នកជួយ មានតែកូនរុញដាក់អត់រួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់លក់ខោអាវតាមរទេះ ជាមួយកូនប្រុសនេះអ្នកដឹក ហើយមានកូនតូចនៅដៃទៀត។ មិនហ៊ានសួរគាត់ច្រើន គាត់ថាបែកគ្នាជាមួយប្ដីហើយ ទាំងកូននៅតូច តែមិនដឹងមានរឿងអីទេ។ ម៉ូតូនេះ ខ្ចីបងប្អូន ឱ្យកូនដឹកដើរលក់ ពិតជាគួរឱ្យអាណិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំឱ្យគ្នាខ្ញុំជួយរុញ ជួយដាក់ច្រវ៉ាក់វិញ ដើម្បីបន្តដំណើរទៅមុខ ហើយក៏ជួយលុយគាត់ 450$ ដើម្បីជួសជុលម៉ូតូ សង្ឃឹមថាអាចបានស្រួលជាងនេះ។ ឃើញចឹងៗអី ស្រណោះកាលលក់ខោអាវមុខរោងចក្រណាស់ ភ្លៀងមកម្ដងៗទប់ឆ័ត្រសឹងមិនជាប់ បានបងៗនៅរោងចក្រជួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃនេះដែរ លោកស្រី ទ្រី ដាណា និងស្វាមី បានជួបស្ត្រីម្នាក់ទៀត ដែលមានមុខរបរ ដើរ លក់ការ៉េម និងបាញ់កំាភ្លើងដូរយករង្វាន់។ ក្រោយពីលេងកម្សាន្តយ៉ាងសប្បាយរួច ស្រាប់តែ លោកស្រី ទើប ដឹងថាស្ត្រីរូបនេះ កំពុងតែមានផ្ទៃពោះ កើតក្តីអាណិត និងពេញចិត្តការតស៊ូ របស់ស្ត្រីនេះពេក លោកស្រី ទ្រី ដាណា ក៏បានជូនថវិកា ដល់ទៅ ៣០០ដុល្លារ ឯណោះ ដល់ថ្នាក់ស្ត្រីរូបនេះរំភើបឡើងស្រក់ទឹកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ម្នាក់ៗ នាំគ្នានិយាយថា ៖ ក្តីសុខណាស់បងទាំងពីរ, មើលហើយស្រមៃកាលនៅកុមារ, បងពិតជាចិត្តបុណ្យណាស់, មកពីបាញ់ជិតពេកបានមិនត្រូវអូន, មើលឡើងចង់យំឃើញគាត់អរ, ខ្ញុំធ្លាប់បាញ់ដែរ តែអត់ត្រូវអីមួយ, យ៉ាងម៉េចចេះបងឃើញហើយនឹករឿងកាលពី 20 ឆ្នាំមុន គួរអោយស្រណោះណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply