ដឹងយ៉ាងណាយ៉ាងណីទេ! កំពុងមានជំងឺកូវីតដ១៩ហើយបែរជា លោក ត្រាំ ចេញពីកន្លែងព្យាបាលដើម្បីទៅជួបនិង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាមេរិក៖ គួររម្លឹកថា ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥រូបនេះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យនៅថ្ងៃសុក្រ ក្រោយធ្វើតេស្ដវិជ្ជមានជំងឺកូវី-១៩ កាលយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានចំណាយពេលច្រើនជាមួយអ្នកស្រី Hope Hicks ដែលឆ្ល ងជំងឺនេះក្រោយពេលអ្នកស្រីវិលត្រលប់ពីចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Minnesota៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃអាទិត្យ ប្រធានាធិ បតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចរយៈពេលខ្លីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោក ទាំងដែលលោកកំពុងផ្ទុកជំងឺកូវីដ-១៩ និងស្ថិតក្នុងដំណើរការព្យាបាលក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃម្សិលមិញ លោក ត្រាំ ត្រូវគេមើលឃើញថាបានពាក់ម៉ាស់ ហើយគ្រវីដៃតាមបង្អួចពីក្នុងរថយន្ដស៊េរីទំនើបប្រភេទ SUV ដោយបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅ ខណៈពេលមានសំឡេងស្រែកហ៊ោកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅត្រង់កៅអីរបស់អ្នកដំណើរខាងមុខ គេឃើញមានមនុស្សពាក់ឧបករណ៍ការពារខ្លួន រួមទាំងរបាំងការពារមុខ ហើយ ទីភ្នាក់ងារសម្ងាត់ក៏ស្ថិតនៅក្នុងរថយន្ដនោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិតម្នាក់ ក្នុងចំណោមវេជ្ជណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed ក៏បានរិះគន់លោកប្រធានាធិបតី ចំពោះការធ្វើទស្សនកិច្ចនេះផងដែរ ដោយនិយាយថា ការចម្លងជំងឺកូ វីដ-១៩ នៅខាងក្នុងរថយន្ដប្រភេទ​ SUV មានហានិភ័យខ្ពស់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាមិញ លេខាធិការរងនៃសេតវិមាន លោក Judd Deere បាននិយាយនៅក្នុងសេចក្ដីថ្លៃងការណ៍មួយថា លោកប្រធានាធិបតី ត្រាំ បានចំណាយពេលខ្លីប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅ ប៉ុន្ដែឥឡូវនេះ លោកបានវិលត្រលប់មកខាងក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Waltter Reed វិញហើយ។ ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply