ហ្វេសប៊ុក៖មិនមែនជាលើកទីមួយនោះទេគូរស្នេហ៍៍ដែលបានធ្វើពីធីភ្ជាប់ពាក្យតាមបែបទំនើបដោយប្រើ វីដេអូ ខលឃើំញគ្នាពីចំងាយតាមនេះកំពុងតែពេញនិយមខ្លាំង ដោយភាពគិតគូច្នៃប្រឌិតនេះជួយអោយគូស្នេហ៍
ដែលនៅឆ្ងាយគ្នាដូចជានៅប្រទេសក្រៅមិនងាយស្រូលក្នុងការហោះហើរជួបគ្នាដោយមិនចង់អោយមានការខាតពេលវេលា ជាពិសេសសម័យកូវីដទៀតផងនោះ គេអាចជំនួសអោយការផ្សំផ្គំគ្នាជាពិធីភ្ជាប់ពាក្យជាគូរគ្រងដោយការប្រើប្រាស់វីដេអូខលឃើញគ្នាពីចំងាយនេះឯង។
ក្រឡេកមកមើលគូស្នេហ៍នេះវិញទោះបីជាម្នាក់នេះឆ្ងាយក៏ពិតមែន តែគេអាចផ្សំផ្គំគ្នាតាមរយះទូរស័ព្ទឃើញគ្នាពីចំងាយ ដោយខាងប្រុសធ្វើការនៅឯប្រទេសកូរ៉េមើលទៅហាក់បីដូចជានៅជិតគ្នាហើយពិធីភ្ជាប់ពាក្យដំណើរការធម្មតាយ៉ាងមានក្តីសុខទៀតផង។
យ៉ាងណាមិញបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខុម សុជាតិ បានសរសេររៀបរាប់ឲ្យដឹងថា៖ «ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នា
ហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា លាហើយភាពនៅលីវ»៕