វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនឹងមិនធ្វើដំណើរទៅកាន់ប្រទេស ម៉ុងហ្គោលី និងកូរ៉េខាងត្បូង តាមការគ្រោងទុកនោះទេ។
នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។ ការប្រកាសកែប្រែគម្ រោងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី របស់លោក ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ តេស្ដវិជ្ជមាន COVID-19 និងកំពុង បច្ចុប្បន្នកំពុងសម្រាកព្យាបា លក្នុងមន្ទីរពទ្យ។
បើតាមការគ្រោងទុកមុនដំបូងឡើយ លោក ប៉ុមប៉េ ត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសទាំង៣ខាងលើ ក្នុងតំបន់អាស៊ី ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៨ ខែតុលា ដើម្បីពិភាក្សាគ្នាពីរបៀវារៈសំខាន់ៗ ជាពិសេសគឺប ញ្ហាចិន និងកូរ៉េខាងជើងតែម្ដង។
គួរបញ្ជា ក់ថាថ្ងៃទី ៤ ខែតុលា (សហរដ្ឋអាមេរិក) ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃសៅរ៍បានបង្ហោះវីដេអូពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed ដែលបាននិយាយថាលោកកំពុងមានអារ ម្មណ៍ធូរស្រាលជាងមុនហើយ“ នឹងត្រឡប់មកវិញឆា ប់ៗនេះ” ៕សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖