ភ្នំពេញ៖ អតីតតារាភាពយន្តស្រីល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈក្នុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី បានបាត់វត្តមានអស់រយៈពេល ជាងពីរទសវត្សរ៍ បន្ទាប់ពីបានដកខ្លួនពីវិថីសិល្បៈ ទៅរស់នៅឯក្រៅប្រទេស
មុននេះបន្តិចមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយកូនខ្មែរមួយរូប មិនត្រឹមមានមុខមាត់ស្រស់សង្ហា តែបានចូលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិច ដោយក្នុងនោះមានអ្នកលេងបណ្តាញ បានចូលរួមអបអរគ្រប់គ្នាតែម្តង។
តែអ្វីដែលកាន់តែពិសេស និងធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនោះគឺ កូនខ្មែររូបនេះគឺជាកូនប្រុសបង្កើតរបស់តារាជើងចាស់ អ្នកស្រី អម្ពរ ទេវី និង លោកពេជ្រ ភារុន ផងដែរ។
ជាមួយគ្នានេះផងដែរ មិនត្រឹមតែអ្នកលេងបណ្តាញសង្គមនោះទេ សូម្បីតារារូបនេះរំភើបខ្លាំង ក្រោយកូនប្រុសទទួលបានជោគជ័យយ៉ាងដូច្នេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះតារាស្រីរូបនេះក៏បានបង្ហោះសារបែបនេះថា៖អបអរសាទរកូនប្រុសសំម្លាញ់,
ភាពក្លាហាន រឹងប៉ឹងរបស់កូនគឺជាស្នាមញញឹមរបស់ម្ដាយអស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ Good job កូនសារដ៏ខ្លីមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជារំភើបយ៉ាងខ្លាំង ដែលនាងមានកូនមិនត្រឹមតែសង្ហា តែពិតជាពូកែបែបនេះ បាន ចូលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិច៕