អបអរសាទរ! ភរិយារបស់កីឡាករបាល់ទាត់ នេន សុធារដ្ឋ សម្រាលបានកូនស្រីម្នាក់ ដោយជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាលទាត់ក្នុងស្រុកភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយ នូវកីឡាករ នេន សុធារដ្ឋ ដែលជាខ្សែការពារឆ្នើមរបស់ក្លិបព្រះខ័នរាជស្វាយរៀង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មុននេះបន្តិច រនាំងការពារវ័យ២៤ឆ្នាំ បានបង្ហោះនូវរូបភាពមួយចំនួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញទៅអ្នកគាំទ្រថា រូបគេរួមជាមួយនឹងភរិយា បានក្លាយជា ម្ដាយ ឪពុក គេហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហោះរបស់ សុធារដ្ឋ បានឲ្យដឹងថា ភរិយារបស់គេសម្រាលបានកូនស្រីម្នាក់ យ៉ាងជោគជ័យ នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះ វេលម៉ាង៩:២០នាទី។ ជាមួយគ្នានេះដែរ សុធារដ្ឋ បានដាក់ឈ្មោះកូនស្រីដ៏គួរឲ្យស្រលាញ់របស់ខ្លួនថា “រដ្ឋ សូវរមុទិតា” អមជាមួយឈ្មោះហៅក្រៅថា “ពេជ្រ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកដែរថា កាលពី៥ថ្ងៃមុន មិត្តរួមក្រុមរបស់ សុធារដ្ឋ ក្នុងក្រុមជម្រើសជាតិកម្ពុជា កីឡាករ ច្រឹង ពលរដ្ឋ ដែលជាខ្សែបម្រើក្រុមវិសាខានោះ ក៏ទើបទទួលបានសមាជិកថ្មីផងដែរ ពោលគឺភរិយារបស់គេសម្រាលបានកូនប្រុសដ៏ស្រស់ស្អាតម្នាក់៕

Leave a Reply