ក្រោយសម្រាលកូនរួច ភរិយា ប៉ែន ចំរ៉ុង បង្ហោះសារចាក់ដោត ដល់ជីវិតគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ពិតជាក្រុមគ្រួសារដ៏មានសុភមង្គលរបស់តារាសម្ដែងប្រុស លោក ប៉ែន ចំរ៉ុង និង ភរិយា បន្ទាប់ពីទទួលបាន សមាជិកថ្មីម្នាក់ ដែលជាកូនស្រីដ៏គួរឲ្យស្រលាញ់ ព្រមទាំងជាចំណងស្នេហ៍យ៉ាងមុតមាំក្នុង ជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត តារាប្រុសរូបនេះ ថែមទាំងមានការយកចិត្តទុកចំពោះភរិយាខ្លួនយ៉ាងខ្លាំង ទាំងមុន និងក្រោយពេលសម្រាលកូន ផ្ដល់ភាពកកក្ដៅ និងមើលថែ យ៉ាងដិតដល់មិនឲ្យនាងរងទុក្ខលំបាកអ្វីឡើយ ដែលនេះក៏ជាសកម្មភាពមួយ ក្នុងពេលដែលមនុស្សជាច្រើនតែងតែប្រាថ្នាចង់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពីសម្រាលកូនបានជិត ១ខែមកនេះ ភរិយាលោក ប៉ែន ចំរ៉ុង ស្រាប់តែបង្ហោះសារយ៉ាងចាក់ដោត ព្រមជាមួយនឹងរូបភាពក្នុងពេល ដែលនាងបានសម្រាលកូនរួចហើយថ្មីៗថែមទៀត ខណៈដែលការបង្ហោះនេះទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង ដែលនៅក្នុងសារនោះនាង បានសរសេរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីភាគច្រេីនចូលចិត្តនិយាយថា​ មនុស្សស្រីលះបង់ច្រេីនណាស់ ដេីម្បីប្តីខំពរពោះឲ្យគេ លះបង់សម្រស់​ រូបរាងជាដេីម តែខ្ញុំបែរជាមិនដែលគិតអញ្ចឹងសោះ​ ព្រោះអីមិនមែនជាកូនគេតែម្នាក់ឯណា​ ជាកូនខ្ញុំដែរ​ ខ្ញុំស្រលាញ់​ ខ្ញុំចង់បាន​ ខ្ញុំចង់ពរពោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពេញចិត្ត​ មិនមែនដេីម្បីប្តីទេ គឺខ្ញុំពរពោះដេីម្បីខ្លួនឯង​ ខ្ញុំចង់មានកូន​ ខ្ញុំមិនបន្ទោសប្តី​ រឺទម្លាក់កំហុសពេលដែលពរពោះពិបាកឲ្យប្តីទេ​ ទោះគ្មានប្តីក៏ខ្ញុំចង់បានកូនដែរកូនកេីតចេញពីការស្រលាញ់ពេញចិត្តចង់បាន​ មិនមែនតួនាទី ឬលះបង់ដេីម្បីអ្នកណាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងសារបង្ហោះមួយនេះ ក៏មានហ្វេនៗជាច្រើនបង្ហាញពីការគាំទ្ រនិងយល់ស្របចំពោះនាង ក្នុងពេលដែលនាងបង្ហាញ ពីការពេញចិត្តក្នុងពេលដែលនាងបានពរពោះកូនជាទីស្រលាញ់របស់ខ្លួន ដែលមិនមែនជាការលះបង់ដើម្បីអ្នកណាម្នាក់នោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply