អាយុសង្ខាររបស់មនុស្សមិនទៀងទាត់នោះទេ មិនដឹងថា រស់នៅបានដល់ពេលណា វេលាណា ម៉ោង ហើយនិងត្រូវចាកចេញ នៅពេលណាដូចគ្នា ព្រោះតែអ្វីៗ ត្រូវបានកំណត់រួចមកហើយ ហើយក៏គ្មានអ្នកណាម្នាក់អាចគេចផុត ពីរឿងទុក្ខសោកមួយនេះបានដែរ។
តែអ្វីដែលឈឺចាប់នៅពេលនេះ គឺជាការបាត់បង់ មិនអាចនឹកស្មានដល់ ដោយសារតែប្អូនស្រី ម្នាក់បានលាចាកលោកទាំងវ័យក្មេង និងគួរឲ្យស្រលាញ់ ដោយមិនដឹងពុលអ្វីឲ្យប្រាកដ។
បើយោងតាមគណនីហ្វេសប៊ុករបស់បងស្រីរបស់ជនរងគ្រោះ គាត់បានបង្ហោះសារយ៉ាងក្រៀមក្រំ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានប្រាប់ពីអាការៈរបស់ប្អូនស្រីរបស់គាត់ថា ប្អូនស្រីគាត់បានហូបខ្ចៅ ពេលថ្ងៃស្រាប់តែយប់ឡើង ប្អូនគាត់រាគ និងក្អួតពេញមួយយប់ បន្ទាប់មកគាត់ក៏បានបាត់បង់ប្អូនស្រីគាត់តែម្តង។
ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Ah Lin គាត់បានបង្ហោះសារថា “អូនឯងគេងយូរមេសភ្ញាក់លេីងមកអូនឯងថាជួយមេីលក្មួយហ៎ ចឹងស្អែកចែទៅពេទ្យហេីយអូនឯងក្រោកមកកុំដេកយូរពេកណា អូនឯងប្រាប់ចែថាប្រលងជាប់ចង់បានទូរសព្ទ័ថ្មីចែនិងហ៊ាព្រមអោយតាស អូនក្រោកមកណាមិចបានគេងយូរអត់ព្រមក្រោកចឹង”។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “អូនឯងចិត្តអាក្រក់ណាស់ទៅអត់មានលាបងទេ អត់ចាំជួបបងសិនទេដាច់ចិត្តមេសអូន “។
អូនក្រោកមកបំពេញក្តីស្រមៃអូនវិញភ្លាមលឺអត់ លឺចែហៅអត់ អូនឯងសន្យាមួយចែហេីយមិចមិនគោរពសន្យាចឹង ក្មេងល្អរបស់ចែក្រោកមកណាចែសូមអង្វរក្រោកមក អោយចែធ្វេីក៏ចែព្រមដែរ ខែក្រោយដល់ខួបកំណេីតអូនឯងហេីយចែទិញនាឡិកាទុកស៊ុប្រាយ ហេីយអូនឯងថាស្រលាញ់ចង់បាននោះអី អូនឯងថាយេីងពាក់អោយដូចគ្នាហ៎ ក្រោកមកវិញមកអូន អូនឯងគេងចឹងផ្ទះយេីងស្ងាត់ហាដឹងអត់”។
ម្ចាស់ហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា “ជិតដល់ម៉ោងរៀនលូវហេីយអូនក្រោកមកណា អូនគេងយូរណាស់ហេីយក្រោកឡេីង ហេីយក៏ជិតដល់ពេលមេីលក្មួយដែរអូន អូនឯងថាជួយបង្ហាត់អូនប៊យលេងបាល់ ជូនក្មួយទៅរៀននោះអី តិចទៀតចែទៅពេទ្យហេីយ យ៉ាងយូរ២ ៣ ថ្ងៃទៀតបានក្មួយ១ហេីយ មិចអូនឯងអត់ចាំមេីលមុខក្មួយសិនចឹងអូន ប្អូនស្រីសំលាញ់អេីយ លឿនពេកហេីយអូន បងទទួលយកមិនបានទេ ហេតុអីទេវតាចិត្តអាក្រក់មកបំបែប យកប្អូនខ្ញុំទៅ ប្អូនខ្ញុំខុសអី។
សូមអោយអូនមកនៅជាមួយបង វិញមកអូនធ្វេីជាកូនរបស់បងវិញ ហេីយសូមអោយអូនអាយុវែងកុំអោយដូចជាតិនេះទៀត Love u my girl “។ អូនហាដល់ម៉ោងរៀនហេីយ ងេីបឡេីង ទៅរៀនគេងយូរពេកទៅរៀនអត់ទាន់ហួសម៉ោងលូវហេីយ លឺហេស លឺចែហៅអត់ អត់ឆ្លេីយសោះចឹងហាស លូវឬកធំណាស់ចែហៅលែងឆ្លេីយហេីយហី ក្រោកឡេីងលឺអត់ អាកាម៉ាប់ៗ អូនក្រោកមកណា ចែសូមអង្វរអស់ហេីយ ចប់ហេីយ គ្មានសល់ទេ”។
ជាមួយគ្នានោះផងដែរ វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃ ស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅទាំងវ័យក្មេងបែបនេះ ។ វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង បានបង្ហោះសារថា “ប្អូនស្រីឡុង កណិកា ជាសិស្សថ្នាក់ទី12នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនព្រែកតាដួងបានទទួលមរណៈភាពនៅថ្ងៃ ពុធទី 30 ខែ កញ្ញា ឆ្នាំ2020។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិ បនហសព្រែកតាដួង សុំចូលរួមសោកស្តាយនិងរំលែកទុក្ខដល់ក្រុមគ្រួសារសពផង សុំវិញ្ញាណក្ខន្ធប្អូនទៅកាន់សុខតិភព” ។