ឥណ្ឌា-ចិន៖ យោងតាមសារព័ត៌មានរុស្ស៊ីSputnic បានចុះផ្សាយថាយោធាឥណ្ឌា បានដាក់ពង្រាយកាំជ្រួចបាលីស្ទីកធុន BrahMos បា ញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ និងមីស៊ីល Nirbhay បា ញ់បានចម្ងាយ ៨០០
គីឡូម៉ែត្រនៅតំបន់ Ladakh ដោយសារភាពតានតឹង ជាមួយប្រទេសចិន ដែលនៅតែបន្តកើតមាន ទោះបីជាមានកិច្ចចរចា ជាច្រើនលើកក៏ដោយ។
បើតាមSputnikចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឱ្យដឹងបន្ថែមថា ប្រទេសឥណ្ឌា បានបា. ញ់សាកល្បងមីស៊ីលផ្លោង ប្រភេទ BrahMos រយៈចម្ងាយឆ្ងាយ
ប្រកបដោយជោគជ័យ ជាមួយនឹងម៉ាស៊ីនរំអិល ដែលផលិតនៅក្នុងស្រុក ចេញពីកន្លែងសាកល្បងមួយ នៅឯនាយឆ្នេរសមុទ្រ Odisha កាលពីព្រឹកថ្ងៃពុធ។
មន្ត្រីការពារជាតិបាននិយាយថា ការសាកល្បងមីស៊ីល ដែលអាចវាយប្រហារគោលដៅ នៅចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រត្រូវបានអនុវត្ត នៅក្នុងគម្រោង PJ-១០ របស់អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) ៕
សូមទស្សនាវីដេអូខាងក្រោមនេះ