នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះលោកជំទាវ ហ៊ុន ស៊ីណាត បានដាក់មួយឃ្លាទៅកាន់អ្នកលក់អនឡាញល្បីឈ្មោះពីររូបគឺលោកស្រី ទ្រី ដាណា និងលោកជំទាវ ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ
ឃើញហើយពេញចិត្តស្ដូកតែម្ដង។លោកជំទាវ ហ៊ុនស៊ីណាត បានសរសេររៀបរាប់ដោយភ្ជាប់ជាមួយរូបថតលោកជំទាវឧកញ៉ា ម៉ែរួយ និងលោកស្រី ទ្រី ដាណា ថា៖
” ថ្ងៃសុក្រ ១៥ កើត ខែអស្សុជត្រូវនឹងថ្ងៃទី១-២ ខែតុលាខាងមុខនេះពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន អណ្ដូងទឹក និងវច្ចកុដិនៅវត្តពោធិមង្គល ហៅ វត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម”។
ដូច្នេះលោកជំទាវ ហ៊ុន ស៊ីណាត សូមថ្លែងអំណរគុណដល់លោកស្រី ទ្រី ដាណា និងព្រមទាំងស្វាមីដែលបានចូលបច្ច័យ ២ពាន់ដុល្លារក្នុងពិធីឆ្លងនូវឈាបនដ្ឋាន និងអណ្ដូងទឹកខាងលើ។
ក្នុងនោះលោកជំទាវក៏សូមអគុណដល់លោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ ដែលបាន ចូលបច្ច័យ៣ លានរៀល ក្នុងពិធីឆ្លងនេះ។
ជាចុងក្រោយលោកជំទាវ សូមជូនពរដល់សប្បុរសជនទាំងអស់ទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈសុខ: ពល: កបីឃ្លៀងឃ្លាតឡើយ ៕