ខេត្តកំពង់ឆ្នាំង : ក្រុមហ៊ុនអចលនទ្រព្យអិលអូឌីLOD បានអនុវត្តបញ្ច្រាស់ទិស នៃអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេស មេត្តាយោគយល់ និងលើកលែង ដល់បងប្អូនប្រជាពលរដ្ឋ
ដែលកំពុងតែមានជីវភាពលំបាក ខ្វះខាត ក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។តែផ្ទុយទៅវិញ ក្រុមហ៊ុនអចលនទ្រព្យអិលអូឌីLOD បានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិ ហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូ មួយគ្រឿងពីកូនបំណុល
មិនមានការអនុញាតិពី ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ កើតហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី.ខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ដ៏សា ហា វគ្មានធម្មមេត្តា របស់បុគ្គលិកក្រុមហ៊ុនអិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណះហឹ ង្សា ក៏បានរាយការណ៍មក អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងក៏មានលេចប្រភពព័ត៌មានថា មូលហេតុដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹ ង្សាក្នុងការរឹបអូលទ្រព្យកូនបំណុល
ក្នុងដំណាក់កាលកូវិដ19ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី LOD មានឋានៈជារដ្ឋលេខាធិការនៃក្រសួងមួយ។ឯកឧត្តម អ៉ិត សុធា ព្រះ រាជអាជ្ញា អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានព័ត៌មាន បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកជលគីរី.ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី ដែលមានឈ្មោះដូចខាងក្រោម
១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ក.ឆ។ ២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង .ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ.ក.ឆ។ ៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្តកំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែកវត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២ គ្រឿង- ទូរស័ ព្ទដៃចំនួន០៤ គ្រឿង-ច្រវ៉ាក់ចំនួន ០២ ខ្សែ-ពូថៅ ចំនួន ០១- កូន សោរ ចំនួន ០ ២- ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។
ជនស ង្ស័ យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ដោយចេតនា ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ សារព័ត៌មានហង្សតូច