ទីបំផុត កញ្ញា រ៉ូស ចេញមួយបទទៀតហើយ “Alone”, ស្តាប់ចប់ភ្លាម ធ្វើឲ្យអ្នកគាំទ្រ សរសើររឿងមួយ នោះគឺ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនទូទៅ ក៏ដូជា អ្នកប្រើប្រាស់ ហ្វេសប៊ុក ជាច្រើន ប្រហែលជាមិនមើលរំលងឡើយ នូវ តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យប្រិយមិត្តទូទៅ ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដល់ថ្នាក់ធ្វើឲ្យមានការពីសំណាក់មហាជនទូទៅយ៉ាង ចាស់ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីច្រៀងបាន២បទ “My Heart Will Go On” និង “ក្រដាស១០$ ក្រដាស២០$” ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កញ្ញា រ៉ូស បានបញ្ចេញមួយបទៀតហើយ ក្រោមចំណងជើងថា “Alone” ដែលជាការ និពន្ធទំនុកច្រៀង និងបទភ្លេង ដោយ ចិន្ដា វីតា។ អ្វីដែលពិសេសនោះ បទនេះ គឺជាបទ Original Song ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ធ្វើឲ្យអ្នកគាំទ្រ សរសើររឿងមួយ នោះគឺ អត្ថន័យ និងសាច់ភ្លេង ក្នុងបទចម្រៀង អាចទទួលយកបាន ហើយមានអ្នកខ្លះទៀត សរសើរ និងលើកទឹកចិត្ត ថា “ចែរ៉ូសបទនេះគ្រាន់បើជាងមុន ស៊ូៗណា”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply