ដោយសារតែ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើទូទាំងប្រទេសកម្ពុជា ក្នុងនោះតំបន់ខ្លះនៅខេត្តតាកែវ ក៏បានរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្ដាលមកពីការឡើងកម្ពស់នៃដងស្ទឹងស្លាគូរ ។
នៅ ថ្ងៃទី ២៩ កញ្ញា ២០២០ នេះ ដោយសារតែ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងសា្លគូរឡើងខ្លាំង បានធ្វើឱ្យពលរដ្ឋ ដែលរស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ចំនួនជាង ២០០ គ្រួសាររងផលប៉ះពាល់ដល់ពីការជន់លិច និង ស្រូវរដូវវស្សា ៦៣ ហិចតា ត្រូវបានលិចលង់ ។
គួររំលឹកផងដែរថា ទឹកស្ទឹងស្លាគូរនេះ មានប្រភពទឹកហូរមកពីស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ៕