វៀតណាម ៖ លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី២៤ ខែកញ្ញាថ្មីៗនេះ បានអំពា វនា វឲ្យភាគីជ ម្លោះទាំងអស់ គោរពតាម ច្បាប់អន្តរជាតិនិងបញ្ឈ ប់ សកម្ម ភាពឯកតោ ភាគី ដែលប ង្កឲ្យមាន បញ្ហាស្មុគស្មាញ នៅក្នុងតំបន់ដែនទឹកជ ម្លោះ ។
មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី រូបនេះ ក៏បានប្តេជ្ញារក្សាស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមាន ជ ម្លោះជាមួយ ចិន និងបណ្តាប្រទេស អាស៊ានផ្សេងទៀត ត្រូវគោរពតាមអនុ សញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២(UNCLOS)។
នេះបើយោងតាមរយៈ វីដេអូថតទុក និងបានចា ក់ នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងសម័យCOVID-19 ។ នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ លោក ង្វៀន ភូជុង បានលើកឡើង បញ្ហាជាច្រើនរួមមាន៖ COVID-19 បញ្ហាទា ក់ទិន អង្គការសហប្រជាជាតិ ជាពិសេសគឺសមុទ្រចិនខាងត្បូង ដែលវៀតណាម ហៅថា «សមុទ្រខាងកើត»។
ជាក់ស្តែងជាភាគី មួយ នៃជ ម្លោះ សមុទ្រចិន ខាងត្បូង វៀតណាមតែងតែលើកឡើងពីភាពតា នតឹ ង និងការទា មទារ របស់ចិនប្រាប់វេទិកាអន្តរជាតិ។ សូមជម្រាបថា កន្លងមក ចិនបានធ្វើសកម្មភាពអុងអា ត់ ជាឯក តោភាគី ក្នុងសមុទ្រចិនខាងត្បូង តាមរយៈសម យុ ទ្ធ យោធា និងនាវាយាមល្បាតរបស់ខ្លួនដែលប ង្កឲ្យវៀតណាមដា ក់ការ តវ៉ាជាញឹកញាប់។
ក្នុងវីដេអូ ដដែលនេះ លោកប្រមុខរដ្ឋវៀតណាម ក៏បានអំពាវនាវឲ្យភាគីជ ម្លោះ ក្នុងសមុទ្រចិនខាង ត្បូងដោះស្រាយប ញ្ហា ដោយសន្តិវិធី និងតាមរយៈ នីតិផ្សេងៗជាច្រើនទៀតដូច ជាការទូត ឬតាមនីតិវិធីច្បាប់ជាដើម។
គួរបញ្ជាក់ថា តាមរយៈ «បន្ទាត់ក្រហម៩ឆ្នូត» ចិនបានទាមទារស្ទើរតែ ៩០ភាគរយនៃដែនទឹកក្នុង សមុទ្រចិនខាងត្បូង ដោយផ្អែក តាមច្បាប់ សមុទ្រអន្តរជាតិ និង ហេតុផល ប្រវត្តិសាស្ត្ររបស់ខ្លួន។
ការទាម ទាររបស់ចិន បែបនេះ បានធ្វើឲ្យជាន់លើ ដែនទឹក ដែលទាម ទារដោយ បណ្តាប្រទេសអាស៊ានផ្សេងទៀត ដូចជា វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី៕ សូមទស្សនាវីដេអូខាងក្រោម ៖
សូមទស្សនាវីដេអូខាងក្រោម ៖