ប៉េកាំង៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយស្រង់សម្តីអ្នកនាំពាក្យយោធាចិននាថ្ងៃសុក្រនេះថា ចិនបានប្រកាសពីការធ្វើសមយុទ្ធយោធាមួយ របស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតច្រកសមុទ្រតៃវ៉។ ។
លោក រិន កូវគាំង (Ren Guoqiang) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងថា «វាជាការផ្លាស់ប្ដូរដ៏ចាំបាច់មួយ ក្នុងស្ថានភាពបច្ចុប្បន្ននៅឯច្រកសមុទ្រតៃវ៉ាន់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ដោយលោកបានបានគូសបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលមិនអាចផ្លាស់ប្តូរបាន ក៏ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធផងដែរ ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីប្រទេសដទៃឡើយ»។
លោក រិន បានបន្ថែមថា សហរដ្ឋអាមេរិក និងអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅក្នុងកោះតៃវ៉ាន់ ថ្មីៗនេះបានបង្កើនការសមគំនិតគ្នាជាញឹកញាប់ ដែលបង្កឲ្យមានបញ្ហាជារឿយៗ ដោយលោកបានព្រមានថា «អ្នកដែលចូលខ្លួនលេងជាមួយភ្លើង នឹងត្រូវឆេះខ្លោច»។
លោក រិន ក៏បានសង្កត់ធ្ងន់ថា PLA គឺមានឆន្ទៈខ្ពស់ ទាំងទំនុកចិត្ត និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីរារាំងការជ្រៀតជ្រែកណាមួយពីកម្លាំងបរទេស ឬសកម្មភាពឯករាជ្យរបស់តៃវ៉ាន់៕
សូមទស្សនាសមយុទ្ធកងទ័ពរំដោះជាតិចិនPLA ព្រមា នតៃវ៉ាន់