តួអង្គព្រះរាជបុត្រតូចក្នុងរឿង «មរណមាតា» ពេលនេះ បានរៀបការមានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំតួអង្គព្រះរាជបុត្រតូចក្នុងរឿង «មរណមាតា» មិនខាន ព្រោះកំលោះតូចរូបនេះ មានមុខមាត់ស្អាតសង្ហាតាំងពីក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានឭកពៀរសមសួនជាព្រះរាជបុត្រ ធ្វើឱ្យទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត និង នៅតែចងចាំវត្តមានរបស់រូបគេបើទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តួអង្គព្រះរាជបុត្រតូចខាងលើបានធំពេញវ័យហើយ ចំណែករូបរាងរបស់លោកក៏កាន់តែសង្ហា មុខមាត់ស្អាតបាតមិនចាញ់កាលពីក្មេងប៉ុន្មានដែរ ប៉ុន្ដែរឿងដែលធ្វើឱ្យសុភាពនារីៗមួយចំនួនខកចិត្តនោះគឺ លោកបានរៀបការមានប្រពន្ធ ហើយថែមទាំងទទួលបានតំណក់ឈាមកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងខាងលើ មានឈ្មោះពិតថា ឈួន ច័ន្ទរដ្ឋា ដែលកាលពីក្មេង លោកមិនត្រឹមតែជាតារាសម្ដែងក្នុងរឿង «មរណមាតា» ទេ ប៉ុន្ដែលោកបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តភាគបុរាណខ្មែរល្បីៗជាច្រើនទៀតដូចជារឿង «ព្រះល័ក្ខសិនវង្សនាងព្រាហ្មកេសរ» ជាដើម ៕

Leave a Reply