ឪពុកម្តាយយំឡើងហើមភ្នែក កូនដំបូងផង…ក្មេងអាយុ៣ខែម្នាក់ បានស្លាប់ក្រោយពេទ្យចាក់ថ្នាំអោយមិនដល់១ម៉ោង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តក្រចេះ៖ ក្មេងអាយុ៣ខែម្នាក់ បានស្លាប់ក្រោយពេទ្យចាក់ថ្នាំអោយមិនដល់១ម៉ោង។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការរៀបរាប់របស់ឪពុក ម្ដាយ របស់ក្មេងរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់មានអាការៈគ្រុនក្ដៅ មិនឈប់សោះ លុះមកដល់ថ្ងៃអាទិត្យ ទី២៧ នៅវេលាម៉ោង ៨និង១៥នាទី ពួកគាត់ទាំង២ ក៏សម្រេចយកកូនទៅព្យាបាលនៅផ្ទះពេទ្យឈ្មោះ ពីទូ ហៅវីង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនោះពេទ្យក៏បានចាក់ថ្នាំ១ម្ជុល ឲ្យទៅក្មេង លុះមកដល់ម៉ោង៩ជាង ក្មេងនេះក៏បានស្លាប់បាត់បង់ជីវិតទៅ។ អាណាព្យាបាលក៏បានបញ្ជាក់ទៀតថា ទារកនេះគឺជាកូនដំបូងនៅក្នុងគ្រួសារទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះឪពុក ម្ដាយ ក៏បានរាយការណ៌ករណីកើតហេតុខាងលើជូនទៅដល់សមត្ថកិច្ច ក្នុងការចុះចាប់គ្រូពេទ្យ ដៃឆៅគ្មានវិជ្ជាជីវច្បាស់លាស់ ដើម្បីនាំខ្លួនយកទៅសាកសួរនាំ នឹងយកមកផ្ដន្ទាទោសទៅតាមច្បាប់និតិវិធី ៕

Leave a Reply