ភ្នំពេញ ៖ ជឿថាបងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់មិនខានបើនិយាយពីអ្នកស្រី ទ្រី ដាណា ដែរអ្នកស្រីគឺជាម្ចាស់ហាងពេជ្រធំមួយកន្លែងនៅព្រែកភ្នៅ លើសពីនេះទៅទៀតអ្នកស្រី ទ្រី ដាណា ក៏ជាម្ចាស់ក្រុមហ៊ុន នាំចូលគ្រឿងសម្អាងផ្តាច់មុខមួយនៅស្រុកខ្មែរផងដែរ ហើយអ្នកស្រីមានតំណាងចែកចាយរាប់មុឺននាក់រួចមកហើយនៅក្នុងពេលបច្ចុប្បន្ននេះ ។
យ៉ាងណាមិញទម្រាំតែអាជីវកម្មរបស់អ្នកស្រី ដំណើរការទៅយ៉ាងរលូនគឺអ្នកស្រីបានជួបព្យុះភ្លៀងមិនតិចទេ តួរយ៉ាងដូចជាពេលថ្មីៗនេះអញ្ចឹង អ្នកស្រី ទ្រី ដាណា ត្រូវបានបុគ្គលមួយចំនួនចោទប្រកាន់អ្នកស្រីថា
អ្នកស្រីលក់ពេជ្រក្លែងក្លាយតម្លៃរាប់លានដុល្លាទៅឲ្យភ្ញៀវ ហើយថាអ្នកស្រីជាមនុស្សបោកប្រាស់ ធ្វើឲ្យអ្នកស្រី ទ្រាំ ដោយទ្រាំមិនបានថ្មីៗនេះអ្នកស្រីក៏បានចេញ វិដេអូឆ្លើយតបទៅកាន់តែជនដែលបានចោទប្រកាន់អ្នកស្រីយ៉ាងក្បោះក្បាយផងដែរ ។
ក្រោយស្ងាត់ទៅមួយរយៈហើយប៉ុន្តែថ្មីៗនេះបានមានការភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីមានបុគ្គលម្នាក់បានចូលខមមិននៅក្នុងផេកអ្នកស្រីបែបនេះថា «តម្លៃសុទ្ធតែរាប់លាន តែឃើញសុទ្ធតែអ្នកស្រីទៅទិញ» ហើយការប្រើពាក្យសម្តីបែបនេះគឺមិនដឹងថាបុគ្គលម្នាក់នោះចង់មានន័យយ៉ាងណានោះទេ ប៉ុន្តែអ្នកស្រី ទ្រី ដាណា
គិតថាការប្រើពាក្យសម្តីបែបនេះគឺជាការមើលងាយមកដល់អ្នកស្រែយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកស្រី ទ្រាំ មិនបានទើបអ្នកស្រីឆ្លើយតបទៅកាន់បុគ្គលម្នាក់នោះថា « «អ្នកស្រែហ្នឹងអត់លុយទិញមែន ហើយយើងអ្នកក្រុងហ្នឹង យើងមានលុយមកទិញហាងពេជ្រខ្ញុំបាន១ម៉ឺនដុល្លារនៅ ទិញបាន១ជីនៅហាងខ្ញុំនៅ»។
អ្នកស្រីបានបន្តឲ្យដឹងទៀតថា «ចាសអ្នកស្រែដែលចូលទិញ នៅកន្លែងហាងពេជ្រខ្ញុំហ្នឹងគេមានលុយរាប់ម៉ឺនដុល្លារ រាប់សែនដុល្លារ មកទិញខ្ញុំ ចាសកុំមើលងាយអ្នកស្រែ រាល់ថ្ងៃហ្នឹង អ្នកស្រែហ្នឹងអន់ខ្លាំងជាងយើងមែន ហើយយើងនៅកន្លែងណា យើងមកពីប្រភពណាដឹងច្បាស់ទេ ហេតុអីយើងត្រូវមើលងាយអ្នកស្រែ» និងនៅមានពាក្យមួយចំនួនទៀតផងដែរ ។
ជាមួយគ្នានេះដែរ មូលហេតុដែលអ្នកស្រី បានពោលពាក្យខាងលើនេះគឺអ្នកស្រីបានកំពុងតែបង្ហាញថាអ្នកស្រីពិតជាមិនគាំទ្រទេ ចំពោះការមើលងាយ និងរើសអើយទៅលើអ្នកស្រែ និងចេះផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកព្រោះជាមនុស្សដូចគ្នា ហើយសង្ឃឹមថាបុគ្គលដែលមើលងាយអ្នកស្រែនោះនិងភ្លឺភ្នែក ហើយលើកក្រោយសូមបញ្ឍប់រាល់ការមើលងាយទាំងឡាយមកលើអ្នកស្រែទៀត ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
សូមទស្សនាវិដេអូខាងក្រោម៖