នៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបា ញ់ មួយគ្រាប់ បណ្តាលឱ្យស្លា ប់ ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
នៅកន្លែងកើតហេតុមានការសង្វេ គ ចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជន រង គ្រោះ ។
ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លា ប់ របស់ជន រង គ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។
មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។
ស្ត្រីភរិយាជន រង គ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបា ញ់ លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លា ប់ នៅក្នុងថ្លុ ក ឈា ម តែម្តង។ បន្ទាប់ពីបា ញ់ ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យរូបនេះ មានឈ្មោះ លី ថារិយ។ ប្រភពបានឱ្យដឹងដែរថា ជនសង្ស័យរូបនេះមានអតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។
បន្ទាប់ពីកំណត់មុខសញ្ញាជន សង្ស័ យ បានហើយនោះ ពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងតាមចាប់ជនសង្ស័ យ មកដាក់ទោ ស ឲ្យទាល់តែបាន៕