ឡូយមែន ! ស្វាមី សួស វីហ្សា ទិញគ្រឿងពេជ្រ ជាកាដូជូនភរិយា និងកូនស្រី អមជាមួយសារ ដ៏មានអត្ថន័យទៅកាន់ភរិយាថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ថម មី ដែលបងប្អូនជាច្រើន បានស្គាល់​រូបលោក តាមរយៈការសម្តែង និង ជាពិធីករ ដ៏ល្បីឈ្មោះផងដែរ។ ចាប់តាំងពីលោកបានចាប់ដៃសាងគ្រួសារ ជាមួយតារាចម្រៀង អ្នកនាង សួស វីហ្សាមក បានធ្វើឲ្យជីវិតគ្រួសារមួយនេះ កាន់តែមានសុភមង្គល និងមានក្តីសុខឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្តីសុខមួយនេះ ពិតជាគ្មានអ្វីមកកាត់ថ្លៃបាន ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោក ថម មី បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបង្ហោះសារថា” អរគុណអូនដែលព្រមទទួលយករូបបង តស៊ូលំបាកជាមួយបង រហូតមកទោះមានឧបសគ្គយ៉ាងណាក៏ អូនសុខចិត្តនៅក្បែរបងអោយកំលាំងចិត្ត អ្វីសំខាន់បងកាន់ដៃអូនចូលរោងការបង្កើតគ្រួសាររួមគ្នា Sous Visa។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណការលះបង់របស់អូនមកលើបងច្រើនណាស់ ជាពិសេសបានលះបង់រូបសម្រស់រូបរាងកាយពពោះកូនស្រីសំលាញ់អោយបងដែលជាកាដូនៃអាពាហ៍ពិពាហ៍របស់ពួកយើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះបងទិញជាកាដូជូនអូន និងកូនស្រី នេះជាទឹកចិត្តរបស់បងសម្រាប់អូននិងកូន ទោះបងមិនមានអីអស្ចារ្យដូចគេតែវាជាកំលាំងញើសឈាមរបស់បងខំប្រឹងប្រែងរកស៉ីដោយសុច្ចរឹត ចុងក្រោយ សូមអរគុណសន្តិភាពដែលធ្វើអោយខ្ញ៉ំមានថ្ងៃនេះ ( Tommy Visa Jenny )។

Leave a Reply