ប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈ ប្រហែលជាបានជ្រាបរួចមកហើយថា បេនីយុំាង ជាអតីតតារាសម្ដែងមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត មានប្រជាប្រិយភាព ហើយពេលនេះ បានប្រែក្លាយជាអ្នកលក់ផលិតផលអនឡាញដ៏ល្បីមួយរូបផងដែរ។ បើទោះ ឃ្លាតឆ្ងាយពីការសម្ដែងក៏ពិតមែន តែជីវិតឯកជនរបស់អ្នកនាង នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅឡើយ។
នៅក្នុងជីវិតឯកជនរបស់ខ្លួន អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ខ្លួន អមដោយសារដ៏ទាក់ទាញផ្សេងៗជារឿយៗផងដែរ ធ្វើឲ្យអ្នកគាំទ្រឃើញហើយ សឹងតែលើសជាងស្ករ និងរំភើបជំនួសរូបនាង។
ជាក់ស្ដែង កាលពីយប់មិញ បេនីយុំាង បានបង្ហោះរូបភាពសាងភាពផ្អែមល្ហែមជាច្រើនសន្លឹក អមដោយសារដ៏មានអត្ថន័យ ពាក់ព័ន្ធនឹងរឿងស្នេហាថា «មិនដឹងថា យើងអាចស្រលាញ់មនុស្សម្នាក់បានយូរប៉ុណ្ណានោះទេ ប៉ុន្តែពេលនេះ ថ្ងៃនេះយើងគ្រាន់តែបំពេញតួនាទីរបស់យើងឲ្យបានល្អបំផុតគឺគ្រប់គ្រាន់ហើយ»។
អតីត តារាសម្ដែងដ៏ស្រស់ស្អាតរូបនេះ បានបន្តទៀតថា «ស្នេហាក៏ប្រៀបដូចជាដើមឈើបើអ្នកមិនស្រោចទឹកថែទាំវានឹងក្រៀមស្វិត បើអ្នកមើលថែវាបានយ៉ាងល្អវានឹងស្រស់ស្អាតបានយូរ សូមមើលថែគ្នា….ហើយផ្ដល់ក្ដីសុខជូនគ្នាយកចិត្តទុកដាក់ពីគ្នាជានិច្ចទើបស្នេហាអ្នកមិនក្រៀមក្រំ»។
តាមរយៈរូបភាព និងសារខាងលើនេះ អ្នកគាំទ្រ បាននាំគ្នាបញ្ចេញយោបល់ភ្លែតថា «ពេលដកម៉ាសចេញឡើងស្អាតជាងពាក់ម៉ាសទៀត»។ « ក្តីសុខពិតៗចេៗ»។ «ខ្ញុំស្អប់idolណាស់ម៉េចក៏ស្អាតយ៉ាងនេះ»។ «ជែៗពេលមិនទាន់ធ្វើច្រមុះក៏ស្អាតដែរ»។ « ស្អាតគ្រប់ជ្រុង ចែ»។ «ស្រលាញ់រាងចែខ្លាំងណាស»។ «មើលហើយចងអាលក្ខស៊ីមិចទេយាយ»៕