កូនខ្មែរអាចធ្វើបាន ! សោម សីហា ពីក្មេងកំព្រា បង្កើតម៉ាស៉ីនភ្លើ ង ដោយមិនចាំបាច់ប្រើប្រេង និងមិនមានសំឡេងរំខាន បានសម្រេច…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ឆ្នាំង ៖ ម៉ាស៉ីនភ្លើ ង​ ដែលដំណើរការដោយគ្មានសំឡេង ដើរដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលអាចបញ្ចេញភ្លើ ង បានប្រមាណជិត ១០គីឡូវ៉ាត់ ដោយមិនចាំបាច់ប្រើប្រេងម៉ាស៊ូត ឬប្រេងសាំង ត្រូវបានយុវជនវ័យ២៦ឆ្នាំម្នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រអេឡិចត្រូនិចនៅកម្ពុជា មានគំនិតបង្កើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងច្នៃប្រឌិត ដោយបានទាញយកចរន្តអគ្គិសនីពីម៉ាស៉ីននេះ មកប្រើប្រាស់ក្នុងផ្ទះរបស់គាត់បានយ៉ាងជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន សោម សីហា អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានឲ្យដឹងថា រូបគាត់ជាមួយប្អូនស្រីបង្កើត កាលនៅរៀនថ្នាក់ទី១២ គឺពួកគាត់បានរស់នៅជាមួយនឹងម្តាយមីងបង្កើត ដោយសារតែកាលណោះម្តាយបានស្លា ប់ ចោលពួកគាត់ទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯឪពុកក៏ទៅមានប្រពន្ធក្រោយទៀត ដូច្នេះរូបគាត់ជាមួយនឹងប្អូន តស៊ូរៀនដោយខ្លួនឯង និងដោយមានការឧបត្ថម្ភខ្លះៗ ពីម្ដាយមីងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង យុវជនខាងលើ បានឲ្យដឹងបន្តថា ខ្លួនបានបញ្ចប់ថ្នាក់ទី១២ នៅឆ្នាំ២០១៣ និងបានបន្តរៀនយកសញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រហូតទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាផ្នែកមុខវិជ្ជាខាងលើនេះផងដែរ។ កាលនៅរៀនត្រឹមឆ្នាំទី២ លោកបានរំលេចចេញនូវគំនិតមួយដោយចង់បង្កើតម៉ាស៉ីនភ្លើ ង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលអាចទាញយកចរន្តភ្លើ ងមកប្រើប្រាស់បាន ដោយមិនចាំបាច់ប្រើប្រេងសាំង ឬម៉ាស៊ូត និងមិនមានសំឡេងរំខាននោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានគំនិតច្នៃប្រឌិតបែបនេះ យុវជន សោម សីហា បានប្រើប្រាស់សៀវភៅមួយក្បាល ដើម្បីគូសវាសពេលរូបគេនឹកឃើញនៅបច្ចេកទេសផ្សេងៗ ខណៈដែលរូបគេកំពុងសិក្សាក្នុងសាលា ដើម្បីយករូបមន្តទាំងនោះមកផ្គុំ សម្រាប់បង្កើតឲ្យចេញជាម៉ាស៉ីនមួយនេះឡើង។ សោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សី ហា បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាហើយនោះ លោកក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯការបង្កើតម៉ាស៉ីនភ្លើងមួយនេះឡើងបានជោគជ័យនោះ ក៏ដោយសារមានការជួយជ្រោមជ្រែងពីលោក សាន សុធៀប ដែលជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅជិតផ្សារព្រៃខ្មែរ ទើបយុវជនរូបនេះមានទុនក៏បានចាប់ផ្ដើមដំឡើងម៉ាស៊ីននេះឡើងនៅចុងឆ្នាំ២០១៩ រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២០ ទើបទទួលបានជោគជ័យ។ ក៏ប៉ុន្តែមុននឹងទទួលបានជោគជ័យមកដល់ថ្ងៃនេះ យុវជនខាងលើធ្លា ប់ បានបរា ជ័យក្នុងជំហានទី១ រួចមកហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន Power Generator Free Energy ត្រូវបានយុវជន សោម សីហាកំពុងប្រើប្រាស់ភ្លើ ងនៅក្នុងផ្ទះរបស់គាត់បានជា ច្រើនមុខដូចជា អំពូលភ្លើង កង្ហារ ទូទឹក កក ទូរទស្សន៍ និងការប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ បន្ទាប់ពីយុវជន សោម សីហា បានច្នៃប្រឌិតម៉ាស៉ីនទទួលបានជោគជ័យរួចមក លោកក៏មានមហិច្ឆតា ចង់ផលិតឲ្យបានច្រើនប្រសិនបើមានអតិថិជនត្រូវការ ហើយលោកក៏ត្រូវការអ្នកជួយជ្រោមជ្រែងក្នុងការផលិតផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះ១គ្រឿងចំណាយទឹកប្រាក់អស់ប្រមាណ ៧ពាន់ដុល្លាអាមេរិកឯណោះ៕ សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply