បទវិភាគអន្តរជាតិ ៖ បើសហរដ្ឋអាមេរិក ទទួលស្គាល់តៃវ៉ាន់ ឳ្យប្រកាសឯករាជ្យ ហើយនៅចាំជួយតៃវ៉ាន់នោះ , តើចិនហ៊ានប្រើកម្លាំងយោធារបស់ខ្លួនដើម្បីវាយតៃវ៉ាន់ទេ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់តែខិតជិតចូលមកដល់ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកាន់តែតា​ ន តឹ ង ឡើងជាលំដាប់ លើបញ្ហាជាច្រើន ក្នុងនោះ ជាពិសេសគឺកោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថាជាចំណុចគ្រោះ ថ្នាក់ មួយ អាចនឹងបង្កជាសង្រ្គា ម រវាងមហា អំណា ច ទាំង២។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនទំនាក់ទំនង និងចេញមុខគាំទ្រតៃវ៉ាន់យ៉ាងពេញ ទំហឹងប្រឈមមុខនឹងការគំរា ម កំហែងពីសំណា ក់ ចិន ដែលបាន និងកំពុងបង្កើ ន វត្តមាន និងសកម្ម ភាព យោធា នៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការគំាទ្រ និងសកម្មភាពរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងមួយរយៈពេលចុងក្រោយនេះ បានបង្កមានការចោ ទ សួរឡើងវិញនូវសំនួរដ៏រសើប នោះគឺថាតើសហរដ្ឋអាមេរិក កំពុង ពិចារណាទទួលស្គា ល់ កោះតៃវ៉ាន់ជាផ្លូវការ ឬក៏យ៉ាងណា? បើតាមអ្នក ជំនា ញ យោធាជាច្រើន ការទទួលស្គាល់ ឬការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាមេរិក អាចនឹងជំរុញឱ្យចិនប្រើប្រាស់កម្លាំ ង យោធា។ ក៏ប៉ុន្តែ មុននឹងសួរថាតើចិនហ៊ានប្រើកម្លាំ ង យោធាដែរឬទេ គេគួរតែបង្វែរសំនួរនេះទៅសួរអាមេរិក មុនថា តើនឹងទទួលស្គាល់តៃវ៉ា ន់ ជាផ្លូវការ ហើយទីក្រុង តៃប៉ិ ខ្លួនឯងហ៊ា ន ប្រកាសឯករាជ្យ ដែរឬទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* សហរដ្ឋអាមេរិក ៖ មួយរយៈពេលចុងក្រោយនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនទំនាក់ទំនង និងចេញមុខគាំទ្រកោះតៃវ៉ាន់យ៉ាងពេញទំហឹ ង ប្រឈមមុខនឹងការ គំរា ម កំហែងពីសំណាក់ចិន រហូតដល់ បង្ក ឱ្យមានការ សង្ស័ យ និងការ ចោ ទ សួរថាតើទីក្រុងវ៉ាស៊ីនតោន កំពុង ពិចារណាទទួលស្គា ល់ កោះតៃវ៉ាន់ ជាផ្លូវការ ឬក៏យ៉ាងណា ខណៈគំនិតទទួល ស្គាល់ តៃវ៉ាន់ ជាផ្លូវការតាមផ្លូវការទូតនេះ ក៏ធ្លាប់ ត្រូវបានលើកឡើងដោយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន រួមទាំងអ្នកនយោបាយអាមេរិកមាន ការប្រឆាំ ង ចិនមួយចំនួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការជជែកដេញដោលពីលទ្ធភាពដែលអាមេរិក នឹងទទួលស្គា ល់តៃវ៉ាន់ កើតមានឡើងបន្ទា ប់ ពីរដ្ឋបាលលោក​ ត្រាំ បញ្ជូនរដ្ឋមន្ត្រីសុខា ភិបាលអាមេរិក លោក Alex Azar ឱ្យទៅបំពេញ ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីខែសីហា ហើយកាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក គឺលោក Keith Krach ក៏បានបំ ពេញទស្សនកិច្ច មកកា ន់ កោះតៃវ៉ាន់ដែរ ដើម្បីចូលរួមគោរព វិញ្ញា ណក្ខន្ធ លោក Lee Teng-hui ជាអតីតប្រធានាធិបតីតៃវ៉ាន់ ដំបូងបំផុតជា ប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងចូលរួមក្នុងកិច្ចប្រជុំ ជាច្រើនជាមួយថ្នាក់ ដឹកនាំកំពូលៗ របស់តៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកបែបនេះ មិនដែលកើតមានឡើយចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ផ្ដាច់ទំនាក់ទំនង ការទូតជាមួយតៃវ៉ាន់​ នៅឆ្នាំ១៩៧៩មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដំណើរទស្សនកិច្ចទាំងនេះ សហរដ្ឋអាមេរិក ថែមទាំងប្រកាសទៀតផងពីផែនការ លក់ អាវុ ធ បន្ថែមឱ្យកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំង យន្ដហោះដ្រូន MQ-9B Reaper, មីស៊ីលប្រឆាំ ង នាវាចម្បាំ ង និងប្រព័ន្ធមី ស៊ីល ការពារដែនអាកាសជាដើម ទោះបីជាមានការព្រមាន និងជំទា ស់ យ៉ា ង ខ្លាំ ង ពីចិនក៏ដោយ។ លើសពីនេះទៅទៀត ការបញ្ជូន យន្ដហោះ ចម្បាំ ងអាមេរិកទំនើបៗបន្ថែម ទៅកាន់កោះ ហ្គាំ កាន់តែធ្វើឱ្យគេសង្ស័យ រឹត តែខ្លាំ ង ឡើងថាអាមេរិក កំពុងត្រៀមខ្លួនទទួលស្គាល់តៃវ៉ាន់។ ក៏ប៉ុន្តែ ឈរលើផលប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយ ចិន គេពិបាកស្មាន ណាស់ថាអាមេរិក អាចនឹងទទួលស្គាល់តៃវ៉ាន់ ខណៈទីក្រុងវ៉ាស៊ីនតោនក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលស្គាល់គោលនយោបាយ «ចិនតែមួយ» ផងដែរ។ គោលនយោបាយ «ចិនតែមួយ» បានចែងថាចិនគឺជាប្រទេសតែមួយគត់ រីឯតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត អាមេរិកក៏ដឹងដែរថាការទទួលស្គាល់តៃវ៉ាន់ គឺជានយោបាយប្រថុ យ ប្រថា ន ដ្បិតការធ្វើបែបនេះអាចនឹងផ្ដល់ លេស ឬហេតុផលឱ្យចិន ប្រើប្រាស់ កម្លាំ ង យោធា ខណៈ បណ្ដាប្រទេសដទៃជាសម្ព័ ន្ធមិត្តអាមេរិក ក្នុងនោះរួមមានទាំង បារាំង អាល្លឺម៉ង់ ឬអង់គ្លេសជាដើម ក៏មិនប្រាកដថានឹងដើរតាមទីក្រុងវ៉ាស៊ីនតោន ដោយសុខចិត្តបោះបង់ចោល ផលប្រយោជន៍ សេដ្ឋកិច្ចរបស់ពួកគេជា មួយចិន ហើយស្រវាចាប់យកតៃវ៉ាន់ ដែលមានប្រជាជនត្រឹមជាង ២៣លាននាក់នោះដែរ។ ដូច្នេះ រដ្ឋបាលលោក ត្រាំ ប្រហែលជាគ្រាន់តែ ចង់ផ្ញើសារឱ្យទីក្រុងប៉េកាំង កុំឱ្យធ្វើអ្វីតាមទំនើងចិត្ត និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារកោះតៃវ៉ាន់តែប៉ុណ្ណោះ ស្របពេលការបោះឆ្នោតប្រធានាធិបតី កាន់តែខិតជិត មកដល់ លោក ត្រាំ អាចនឹងប្រើនយោបាយប្រឆាំ ង ឥទ្ធិពលចិន ជាយុទ្ធសាស្ត្រដើម្បីទាមទារការគំាទ្រពីប្រជាជនអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* តៃវ៉ាន់ ៖ ក្រោយទទួលបានជ័យ ជម្នះភ្លូកទឹកភ្លូកដី ដោយជា ប់ ឆ្នោតប្រធានាធិបតីតៃវ៉ាន់សាជាថ្មី សម្រាប់អណត្តិ ទី២របស់ខ្លួន កាលពីខែមករាកន្លងទៅ លោកស្រី Tsai Ing-wen បានបង្ហាញ គោលជំហរយ៉ាងតឹងរ៉ឹងមិនទទួលស្គាល់គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ចិន និងថែមទាំងប្រកាសដែរថាតៃវ៉ាន់ មិនចាំបា ច់ ប្រកាសឯករាជ្យអ្វីនោះទេ ព្រោះតៃវ៉ាន់ គឺជារដ្ឋឯករាជ្យមួយបាត់ទៅហើយ។ លោកស្រី Tsai បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ BBC​ ដូច្នេះថា៖ «យើងមិនចាំបាច់ប្រកាសដោយខ្លួនឯងថាជារដ្ឋឯករាជ្យមួយ នោះទេ…ដិ្បតយើងជារដ្ឋ និងជាប្រទេសឯករាជ្យមួយស្រេចទៅហើយ ដោយយើងមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋចិន (តៃវ៉ាន់)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងបែបនេះរបស់លោកស្រី Tsai អាចមកពីលោកស្រីចង់ បញ្ជៀសសង្រ្គា ម ជាមួយចិន និងមិនទុកចិត្ត សហរដ្ឋអាមេរិក បើទោះជាអ្នកជំនា ញ ជាច្រើនយល់ថាអាមេរិកនឹង ធ្វើអន្តរាគ មន៍យោធាជួយតៃវ៉ាន់ ពីការវា យ ប្រហារ របស់ចិនក៏ដោយ។ លោកស្រី Tsai ប្រហែលជាដឹងយ៉ាងច្បា ស់ ថាបើសង្រ្គាម ផ្ទុ ះ ឡើង នោះតៃវ៉ាន់ អាចនឹង ត្រូវខ្ទេ ច ខ្ទាំ ហើយ រដ្ឋបាលលោកស្រី ក៏មិនជឿទុកចិត្ត១០០ភាគរយ លើអាមេរិកនោះដែរ។ ភាពមិនច្បាស់លាស់ និងមិនទុកចិត្តនេះ បានបន្សល់ទុកពី ប្រវត្តិសាស្ត្រដ៏ជូរ ច ត់ ជាមួយអាមេរិក កាលពី អតីតកាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានផ្ដា ច់ ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ឬចិនដីគោក ដើម្បីរួមដៃគ្នាប្រឆាំ ង នឹងឥទ្ធិពល អតីតសហភាពសូវៀត។ តែក្នុងឆ្នាំដដែល សហរដ្ឋអាមេរិក បានបង្កើតច្បា ប់ ទំនាក់ទំនងតៃវ៉ាន់ (The Taiwan Relations Act) ដោយរក្សាទំនាក់ទំនងមិនផ្លូវការ និងអនុញ្ញាតឱ្យខ្លួនល ក់ អាវុធឱ្យកោះតៃវ៉ាន់ ទុកការពារខ្លួន។ ក៏ប៉ុន្តែច្បាប់នេះ មិនបានចែងឱ្យច្បា ស់ៗថាសហរដ្ឋអាមេរិក នឹង ធ្វើអន្តរាគមន៍ យោធាចូលជួយតៃវ៉ាន់ ក្នុងករណីសង្រ្គា ម ជាមួយចិន ផ្ទុ ះឡើងនោះទេ។ រឹតតែសំខាន់ទៅទៀត ទោះជាតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការក៏មិនប្រាកដថានឹងទទួលបានជោគជ័យនោះដែរ។ ជាធម្មតា ដើម្បីប្រកាសឯករាជ្យ រដ្ឋមួយ ត្រូវមានរដ្ឋាភិបាល, ប្រជាជន,ទឹកដី និងទំនាក់ទំនងការទូត ឬការទទួលស្គាល់ពី អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លក្ខ ខណ្ឌចំនួន៣ខាងដើម តៃវ៉ាន់ អាចបំពេញបាន តែនៅត្រង់ទំនាក់ទំនងការទូត ឬការទទួលស្គាល់ពីអន្តរជាតិ តៃវ៉ាន់ខ្លួនឯងពិបាកនឹងស្រមៃណាស់ ពីព្រោះមកទល់នឹងបច្ចុប្បន្ន ក្នុងចំណោមប្រទេសជាសមាជិក UN​ ទាំង១៩៣ មានតែ១៤ប្រទេសប៉ុណ្ណោះ ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយ ប្រទេសទាំងនេះទៀតសោតភាគច្រើនគឺជារដ្ឋ ឬដែនកោះតូចៗទៅទៀត។ តៃវ៉ាន់ មិនមែនជាសមាជិកនៃស្ថាប័ន ឬអង្គការ អន្តរជាតិ ជាច្រើនក្នុងនោះមានអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។ ទាញចេញពី សម្មតិ កម្មទាំងនេះ ទោះចង់ឬមិនចង់ តៃវ៉ាន់ អាចនឹងត្រូវប ង្ខំ ចិត្តរក្សាស្ថានភាពដើម នោះគឺ «មិនប្រកាសឯករាជ្យ ហើយក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* ចិន ៖តែងតែងព្រមានជារឿយៗ ថាខ្លួននឹងប្រើប្រាស់កម្លាំ ង យោធាបង្រួប បង្រួម កោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ ហើយមាន «កម្លាំងខាងក្រៅ» ណាមួយប៉ុនប៉ ង បំបែក តៃវ៉ាន់ ចេញពី ចិនដីគោក។ បើតាមរបាយការណ៍មន្ទីរបញ្ច កោណ នៃក្រសួងការពារជាតិអាមេរិក ចេញផ្សាយនៅក្នុងខែកញ្ញានេះ ចិន មានកងទ័ពជើងទឹកធំជាងគេបំផុតនៅ លើពិភពលោក និងមានកងទ័ព អាកាសធំលំដាប់ទី៣ ហើយបច្ចេកវិទ្យាយន្ដហោះចម្បាំ ង ចិន បានតាម ទាន់បច្ចេកវិទ្យានៃបណ្ដាប្រទេសលោកខាងលិចហើយ។ សម្រាប់ចិន ចង់វាយ យកកោះតៃវ៉ាន់ គឺ «ស្រួល ដូចបកចេក» បើមិនមាន អាមេរិកលូកដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កម្លាំងខាងក្រៅ» ដែលចិនតែងតែលើកឡើងគឺចង់សំដៅទៅ លើសហរដ្ឋអាមេរិក ឬអាចនិយាយម្យ៉ាងទៀត បានថា ចិនប្រើ ឬមិនប្រើកម្លាំ ងយោធា គឺអាស្រ័យទៅលើ កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ នៅក្នុងន័យនេះ បើសិនជាតៃវ៉ាន់ប្រកាសឯករាជ្យ ឬចិន គិតថា អាមេរិកកំពុង បំបែកតៃវ៉ាន់ចេញពីខ្លួន នោះទីក្រុងប៉េកាំងអាចនឹ ង យកច្បាប់ប្រឆាំ ង ការផ្ដា ច់ ទឹកដី (Anti-Secession Law) យកមកប្រើ ដើម្បីប្រាប់អន្តរជាតិថាការ ប្រើប្រា ស់ កម្លាំ ង យោធា គឺដើម្បីការពារ ទឹកដីរបស់ខ្លួន។ តាមការពិតទៅ ជាជម្រើសដំបូង ចិនត្រូវបានគេ មើលឃើញថាច ង់ ឱ្យតៃវ៉ាន់ ទទួលយកគោលនយាបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ជាជាង ប្រើកម្លាំងយោធា នាំឱ្យអាមេរិកមាន លេសលូកដៃ ហើយមិនតែប៉ុណ្ណោះថ្នាក់ដឹកនាំចិ ន ក៏ព្រួយបារម្ភដែរថា ទោះបីជាបង្រួប បង្រួមតៃវ៉ាន់ ដោយយោធាបាន សម្រេច ក៏ចិននៅតែពិបាកគ្រប់គ្រងប្រជាជនតៃវ៉ាន់ដដែល ដ្បិតពួកគេមិនដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ចិនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីដែនដីដែលចិន កំពុងមាន ជម្លោះជាមួយបណ្ដា ប្រទេសដទៃ ទីក្រុងប៉េកាំង នឹង មិនអនុញ្ញាតឱ្យតៃវ៉ាន់ ប្រកាសឯក រាជ្យជាផ្លូវការជាដា ច់ ខាត ពីព្រោះចិនខ្លា ច ដែនដីស្វយ័តរបស់ខ្លួន ដូចជាហុងកុង, តំបន់ស៊ីនជាំង និងតំបន់ទីបេ ជាដើម យកគំរូតាមដោយចង់ បានឯករាជ្យដែរ។ បើសង្រ្គា ម ផ្ទុះមែន សកម្ម ភាពយោធា ឬការវា យ ប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ នឹងត្រូវធ្វើឡើងក្រោមការ រឹតត្បិត ឬកំណ ត់ ផលវិបាកជាទុកមុន ពោលគឺធ្វើយ៉ាងណា កុំឱ្យ ខ្ទេច ខ្ទាំធ្ងន់ធ្ងរដែលត្រូវ ចំណាយប្រាក់ច្រើន លើសលប់កសាងកោះតៃវ៉ាន់ឡើងវិញ។ និយាយឱ្យងាយ ស្ដាប់ ការ វា យ ប្រ ហាររបស់ចិន គឺគ្រាន់តែមានគោលដៅ ប ង្ខំ ឱ្យរដ្ឋាភិបាល ទីក្រុងតៃប៉ិ ត្រឡប់មករក តុចរចាវិញ ពិភាក្សាគ្នាពីការបង្រួប បង្រួម ឬទទួលយកគោលនយាបាយ «ប្រទេសមួយ ប្រព័ន្ធពីររបស់ចិន» តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ យោធាភាគច្រើន សហរដ្ឋអាមេរិកនឹងចូលជួយតៃវ៉ាន់ បើសិនចិនបើកការវា យ ប្រ ហារ ណាមួយ។ ដូច្នេះ នៅក្នុងករណី ដែលសង្រ្គា ម ផ្ទុ ះឡើងដោយ ជៀសមិនរួច ចិនមិនត្រូវអូសបន្លាយពេលវា យ ប្រ ហារ លើសមួយសប្ដាហ៍ឡើយ ដើម្បីកុំឱ្យអាមេរិកលូក ដៃជួយតៃវ៉ាន់ទាន់ពេល។ បើតាមរបាយការណ៍របស់វិទ្យាស្ថានអាមេរិក Rand Corporation កងទ័ពរំដោះប្រជាជនចិន មានមូលដ្ឋានទ័ព៤០កន្លែង នៅតាមបណ្ដោយឆ្នេរភាគអាគ្នេយ៍ ដែលអនុ ញ្ញាតឱ្យយន្ដហោះចម្បាំងចិន ១,០០០គ្រឿងធ្វើប្រតិបត្តិការ លើតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក អាចបញ្ជូនយន្ដហោះចម្បាំង១៤៤គ្រឿងប៉ុណ្ណោះ ពីនាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួនមកជួយតៃវ៉ាន់។ នេះមិនទាន់រាប់បញ្ចូល មីស៊ីលបាលិ ស្ទីគ ១,៦០០ដើម ដែលចិន ត្រូវបានគេរាយការណ៍ថាបានដា ក់ ពង្រា យ តម្រង់ក្បាលទៅ រកកោះតៃវ៉ាន់ផង៕ ប្រភព៖ Nikkei

Leave a Reply