បរទេស៖ នេះបើយោងតាម ការចុះផ្សាយរបស់ Dailymail បានធ្វើការចុះផ្សាយពីសេដ្ឋីជនជាតិប្រេស៊ីលម្នាក់ លោកសេដី្ឋចិត្តខ្លាំងនោះបានចេញប្រកាសថា លោកនឹងកប់រថយន្តរបស់ខ្លួនគឺ Bentley ដែលមានតម្លៃរាប់រយលានដុល្លារ ជាការទុកបំរុងនៅ ពេលដែលគាត់ស្លា ប់ទៅ។បើទោះបីជាមានការរិះគន់ច្រើនយ៉ាងណា មិនប្រែគំនិតលោកសេដ្ឋីនៅតែកប់រថយន្តរបស់ខ្លួនដដែល។
គាត់បានឆ្លើយតបនឹងការរិះគន់វិញថា “មានមហាជនជាច្រើនបានរិះគន់ និងស្តីបន្ទោសអោយខ្ញុំ ដោយសារតែខ្ញុំចង់បញ្ចុះសពរថយន្តតម្លៃរាប់លានដុល្លារ តែតាមពិតមនុស្សជាច្រើនបានបញ្ចុះរបស់មានតម្លៃលើសរថយន្តខ្ញុំទៅទៀត (គាត់សំដៅទៅលើសរីរាង្គមនុស្ស)”។
“មានអ្នកជំងឺជាច្រើនកំពុងរង់ចាំការ វះកា ត់ ហើយយើងទំាងអស់គ្នាបែរជាយកសរីរាង្គមានសុខភាពល្អ និងមានតំម្លៃមហាសាលទៅកប់ចោលទៅវិញ នៅពេលដែលសរីរាង្គ អាចជួយសង្គ្រោះអ្នកជំងឺសបានរាប់លាននាក់”៕
បន្ទាប់ពីព័ត៌មាននេះត្រូវបានចែកចា យឲ្យមនុស្សទូទៅបានដឹង មហាជនជាច្រើនបានធ្វើការរិះគន់ចំៗ ពីភាពខ្ចះខ្ជាយរបស់លោកសេដី្ឋអ្នកមានម្នាក់ហើយ មតិបានលើកឡើងថា លោកគួរតែយករថយន្តនេះទៅធ្វើជាសប្បុសធម៌ទៅវាល្អជាង កប់ចោល។សូមទស្សនារូបភាពខាងក្រោមនេះ