មើលអត់ចង់ស្គាល់ ! ល្អហួស តែងខ្លួនមួយឈុតនេះ ពិតជាស្អាតប្លែកដល់ហើយ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ហើយលាន់មាត់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវ ក្មេងស្រី ម្នាក់ឈ្មោះ ល្អហួស ដែលត្រូវជាក្មួយស្រី របស់តារាសម្ដែង ដេននី ក្វាន់ ហើយក៏ត្រូវជាកូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីម្នាក់នេះ មានឈ្មោះពិតថា សុខ គីមហ័ង បច្ចុប្បន្នត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់ ដ៏ស្រស់ស្អាត របស់កុមារីរូបនេះ ជាពិសេសនោះ គឺនាងមានមុខមាត់​ស្រដៀងនឹង តារាថៃល្បីឈ្មោះ​ នាង yaya urassaya តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ មហាជនទូទៅ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ល្អហួស ស្លៀកសំលៀកបំពាក់មួយឈុតនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ហ្វេសប៊ុកផេក “Kim San Officiall កូនកាត់បីសាសន៍” បានបង្ហោះសារមួយបញ្ជាក់ថា “វិចិត្រករអើយ កុំបាច់គូរអី ព្រោះសម្រស់អប្សរាស្រី នាងល្អលើសគំនូរ (ឈុតអប្សរាខ្មែរ គ្រងដោយកុមារី ( ល្អហួស ) បើពេញចិត្ត និងស្រលាញ់អប្សរារបស់ខ្មែរយើង សូមជួយស៊ែរម្នាក់មួយៗមក ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹង ថានេះជាសម្បត្តិរបស់ខ្មែរយើង ពិតៗ ដែលប្រទេសជិតខាង មិនអាចចម្លងបាន នាំគ្នាចូលរួមថែរក្សារសម្បត្តិមួយនេះអោយបានគង់វង្សជារៀងតទៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យ ប្រិយមិត្តទូទៅ ភ្ញាក់ព្រឺត ហើយចូល comment ថា ៖ ស្អាតណាស់ដូចគំនូរ, កូនស្រីនឹង ស្អាតសមសួន ហើយទាំងសម្បុរ ស្បែក ជាខ្មែរ ពិតៗ ឃើញហើយ អត់ទ្រាំសរសើរមិនបាន សូមអោយក្មួយ រក្សាភាពស្រស់ស្អាត ពីធម្មជាតិ របស់ក្មួយជារហូត ហើយធំឡើងមិនបាច់កែកុនអីទេក្មួយ, ស្អាតប្លែក មើល ល្អហួស អត់ចង់ស្គាល់, ស្អាតណាស់ ក្រមុំស្ដូកហ្មង អាយដល, ក្រមុំបាត់ហើយស្អាតខ្លាំងណាស់ក្មួយស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញ ល្អហួស តែងខ្លួនមួយឈុតនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

Leave a Reply